ល្ហុងត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើដ៏ឆ្ងាញ់ពិសា ហើយមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពទូទៅ។ ល្ហុងទម្ងន់ ១០០ក្រាម មានផ្ទុក៤៣កាឡូរី ជាតិហ...
ល្ហុងត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើដ៏ឆ្ងាញ់ពិសា ហើយមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពទូទៅ។ ល្ហុងទម្ងន់ ១០០ក្រាម មានផ្ទុក៤៣កាឡូរី ជាតិហ្វូលិក១០ភាគរយ និងវីតាមីនC ៧៥ភាគរយ ដែលរាងកាយត្រូវការប្រចាំថ្ងៃ។
នៅក្នុងផ្លែល្ហុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលរាងកាយត្រូវការជាចាំបាច់។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ Boldsky បានចុះផ្សាយថា មនុស្សដែលកំពុងតែមានបញ្ហាមួយចំនួនដូចខាងក្រោមនេះ មិនគួរទទួលទានល្ហុងនោះទេ។
១.ស្ត្រីមានផ្ទៃពោះ
ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានល្ហុង ជាពិសេសល្ហុងឆៅ ច្រើនហួសហេតុពេកអាចបង្កឲ្យមានបញ្ហាមិនប្រក្រតី និងរលូតកូន។ ព្រោះល្ហុងឆៅសម្បូរទៅដោយជ័រដែលធ្វើឲ្យប៉ះពាល់ដល់ស្បូន ដូច្នេះហើយអ្នកគួរតែជៀសវាងទទួលទានល្ហុងច្រើនពេកក្នុងដំណាក់កាលនេះ។

២.អ្នកមានបញ្ហាផ្លូវដង្ហើម
ផ្លែល្ហុងមានផ្ទុកអង់ហ្ស៊ីមម្យ៉ាងមានឈ្មោះថា (Papain) អង់ហ្ស៊ីមនេះហើយដែលជាដើមហេតុ ធ្វើឲ្យជំងឺផ្លូវដង្ហើមមានអាការកាន់តែធ្ងន់ធ្ងរទៅៗ។ ដូច្នេះហើយ ទើបអ្នកជំនាញបានណែនាំឲ្យអ្នកជំងឺហឺតនៅឲ្យឆ្ងាយពីផ្លែឈើមួយប្រភេទនេះ។

៣.អ្នកជំងឺក្រួសតម្រងនោម
ផ្លែល្ហុងសម្បូរទៅដោយវីតាមីនC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ទោះជាយ៉ាងណាការទទួលយកវីតាមីនប្រភេទនេះពីផ្លែល្ហុងច្រើនពេក អាចបណ្តោយឲ្យកើតជំងឺក្រួសក្នុងតម្រងនោម។ ប៉ុន្តែសម្រាប់អ្នកកើតជំងឺក្រួសតម្រងរួចទៅហើយ ច្បាស់ជាមានបញ្ហាកាន់តែធ្ងន់ៗឡើងៗ។

៤.អ្នកកំពុងតែប្រឈមនឹងបញ្ហាគ្មានកូន
ការទទួលទានផ្លែល្ហុងច្រើនហួសហេតុពេក អាចមានផលវិបាកខ្លាំងបំផុតដល់ប្រព័ន្ធបន្តពូជបុរស ព្រោះវាអាចធ្វើឲ្យមេជីវិតឈ្មោលថយចុះ។ ជាពិសេស ចំពោះអ្នកដែលជួបនឹងបញ្ហាគ្មានកូនស្រាប់ គួរតែផ្អាកសិនទៅ។

៥.អ្នកដែលមានជាតិស្ករក្នុងឈាមទាប
ផ្លែល្ហុងមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា fermented សារធាតុនេះហើយដែលអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។ ហេតុនេះ អ្នកមិនត្រូវទទួលទានល្ហុងច្រើនពេកនោះទេ ជាពិសេសអ្នកដែលមានជាតិស្ករក្នុងឈាមកម្រិតទាប៕