កុំអាលភិតភ័យ ប្រសិនបើឃើញស្បែករបស់លោកអ្នក “ មានជម្ងឺ ” ចូរថែទាំវាដោយអំណត់ និងទន់ភ្លន់ ។មានមូលហេតុជាច្រើនដែលអាចបង្កអោយម...
កុំអាលភិតភ័យ ប្រសិនបើឃើញស្បែករបស់លោកអ្នក “ មានជម្ងឺ ” ចូរថែទាំវាដោយអំណត់ និងទន់ភ្លន់ ។មានមូលហេតុជាច្រើនដែលអាចបង្កអោយមានប្រតិកម្មស្បែកដូចជា ធាតុអាកាស ម្ហូបអាហារ គ្រឿងសំអាង និងបរិយាកាសកខ្វក់ ......ដើម្បីបញ្ឈប់បាតុភាពនេះ ហើយអាចវិលទៅរកភាពស្រស់ស្អាត ម៉ដ្ឋរលោងដូចពីមុនវិញនោះ ចូរអ្នកយកចិត្តទុកដាក់អនុវត្តន៍តាមវិធានការណ៍ដូចខាងក្រោមនេះ :
១- ផ្អាកការប្រើប្រាស់គ្រឿងសំអាង :
នៅពេលឃើញស្បែកមានសញ្ញាមិនប្រក្រតី អ្នកឝួរពិនិត្យឡើងវិញថា តើក្នុងអំឡុងពេល ៣- ៧ ថ្ងៃកន្លងមកនេះ អ្នកមានផ្លាស់ប្តូរម៉ាកឝ្រឿងសំអាងថ្មី ឬ មានផ្លាស់ប្តូររបៀបថែរទាំស្បែកខុសពីមុនដែរឬទេ ? ម្យ៉ាងទៀតនៅពេលស្បែកមានប្រតិកម្ម ក៏ជាពេលដែលកម្លាំងអង្គបដិបក្ខរបស់ស្បែកធ្លាក់នៅកំរិតទាបបំផុត។អ្នកឝួរផ្អាកការប្រើប្រាស់ប្រភេទផលិតផលថែទាំស្បែក និងការតុបតែងមុខ ប្រចាំថ្ងៃព្រោះថាជាតិឝីមីដែលមានក្នុងគ្រឿងសំអាងអាចបណ្តាលអោយស្បែកទទួលរងការប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត ។ អាចថាមួយសប្តាហ៏ឝឺជារយៈពេល “ សំរាក ” អប្បបរិមាបបំផុត ដែលស្បែកត្រូវការស្តារឡើងវិញ ។
២-ការលុបលាងមុខដោយទឹកអំបិល :
ដោយសារមិនបានប្រើគ្រឿងសំអាង អ្នកនឹងទទួលអារម្មណ៍ពិបាកទ្រាំដោយសារមិនអាចប្រើប្រាស់ហ្វម ឬ ឡូសិនសំរាប់សំអាតស្បែកមុខបាន ។ ជាបណ្តោះអាសន្ន ក្នុងពេលកំពុងមានប្រតិកម្មស្បែក យើងអាចប្រើប្រាស់ទឹកដែលលាយអំបិលបន្តិចដើម្បីជំនួសសិន ។
៣-ផឺកទឹកអោយបានច្រើន :
ក្នុងពេលប៉ន្មានថ្ងៃដែលមិនបានប្រើគ្រឿងសំអាង ទឹកដែលអាចយកទៅថែទាំស្បែកបានឝឺត្រូវផ្តើមចេញពីក្នុងខ្លួនយើងទៅ ។ ប្រសិនបើអ្នកធ្លាប់ផឹកទឹកមួយថ្ងៃ៨កែវ នោះអ្នកត្រូវបង្កើនបរិមាណច្រើនជាងនេះទៀត ។ ម្យ៉ាងទៀតការទទួលទានទឹកច្រើនអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន ហើយក៏អាចជួយបំបាត់ការប្រតិកម្មនោះបានឆាប់រហ័សទៀតផង ។
៤-មិនឝួរយកដៃស្ទាបមុខ :
អ្នកណាក៏ដឹងដែរថាដៃឝឺជាកន្លែងដែលមានមេរោឝច្រើនបំផុត ហើយបើមិនប្រយ័ត្ន យកដៃនោះទៅប៉ះកន្លែងដែលកំពុងហើមនោះ នឹងអាចឆ្លងមេរោឝក្លាយទៅជាមុន
ដែលធ្វើអោយការព្យាបាលកាន់តែពិបាកខ្លាំងថែមទៀត ។
៥-យកស៊ុតផ្នែកសធ្វើជាម៉ាស់បិតមុខ :
នៅពេលស្បែកកំពុងរងផលប៉ះពាល់កោសិកាស្បែកដែលងាប់កើតមានជាបន្តបន្ទាប់ ហើយកាន់តែច្រើនឡើងៗ ប្រការនេះហើយដែលធ្វើអោយយើងមានអារម្មណ៍ថាស្បែកមានសភាពក្រាស់ ហើយតឹងខ្លាំងពេលកំពុងប្រតិកម្មនោះ ។
ចូរយកផ្នែកសនៃស៊ុតលាបនៅលើផ្ទៃមុខយ៉ាងស្តើង ។ ក្រោយពេលម៉ាស់នោះស្ងួតហើយ ត្រូវលាងមុខអោយស្អាត រួចយកស៊ុតផ្នែកក្រហមមកលាបពីលើដើម្បីបំប៉នស្បែក ។ នៅក្នុងស៊ុតពោរពេញទៅដោយ ប្រូតេអ៊ីន កូឡាហ្សែន និង វីតាមីន A ដែលមានប្រសិទ្ធិភាពសំរាប់ការបង្កើតកោសិកាស្បែកឡើងវិញ ហើយមានសុវត្ថិភាពទាំងស្រុងមិនថាស្បែកងាយប្រតិកម្មក៏ដោយ ។
៦-ទៅពិនិត្យសុខភាព :
ប្រសិនបើស្បែកមានប្រតិកម្មធ្ងន់ធ្ងរខ្លាំងពេក អ្នកឝួរទៅកាន់មន្ទីពេទ្យដែលមានជំនាញច្បាស់លាស់ និងប្រើថ្នាំតាមវេជ្ជបញ្ជា ។ មិនត្រូវស្តាប់ការនិយាយណែនាំគ្មានមូលដ្ឋានច្បាស់លាស់ ឬក៏ប្រើប្រាស់គ្រឿងសំអាងដែលគ្មានប្រភពច្បាស់លាស់មកលាបពីលើ តាមរយៈជនបោកប្រាស់មួយចំនួននោះ ឡើយ ។
ដោយហេតុថា ក្រៅពីផលប៉ះពាល់ដែលបានរៀបរាប់ខាងលើ ការប្រតិកម្មស្បែកអាចជារោឝសញ្ញានៃជម្ងឺមួយចំនួនដូចជា តួនាទីថ្លើម ឬក្រលៀនចុះខ្សោយ ..... អាស្រ័យហេតុនេះ ការឆាប់ទៅពិនិត្យសុខភាព ដើម្បីរកមូលហេតុជម្ងឺ និងព្យាបាលឝឺជាប្រការចាំបាច់ណាស់ ៕