មនុស្សមួយចំនួន ប្រហែលជាងូតទឹកតាមតែទម្លាប់សាមញ្ញ ដែលតែងធ្វើឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែជាក់ស្ដែង ការងូតទឹក គឺមានច្បាប់ទម្ល...
មនុស្សមួយចំនួន ប្រហែលជាងូតទឹកតាមតែទម្លាប់សាមញ្ញ ដែលតែងធ្វើឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែជាក់ស្ដែង ការងូតទឹក គឺមានច្បាប់ទម្លាក់ត្រឹមត្រូវ ដើម្បីធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ។
#១ ងូតទឹកក្ដៅពេក
ទឹកក្ដៅធ្វើឲ្យស្បែកស្ងួត និង ស្ដើង។ វាលាងសម្អាតជាតិខ្លាញ់នៅលើស្បែកច្រើនខ្លាំង រហូតធ្វើឲ្យវាគ្មានការការពារ ហើយវាបង្កើនលំហូរឈាម ដែលជាញឹកញាប់នាំឲ្យកើតមានជំងឺរលាកស្បែក និង រមាស់។
#២ ងូតទឹកយូរពេក
ប្រសិនបើអ្នកងូតទឹកក្ដៅយូរ វានឹងបណ្ដាលឲ្យស្បែកស្ងួតខ្លាំង និងបង្កឲ្យកើតកន្ទួល និងរមាស់ជាដើម។ រយៈពេលល្អបំផុតនៃការងូតទឹកគឺ ប្រហែល១០នាទី។
#៣ ការប្រើសាប៊ូដុសខ្លួនញឹកញាប់
វាធ្វើឲ្យស្រទាប់ការពារប្រេងធម្មជាតិរបស់អ្នកក្រិន ដែលនាំឲ្យស្បែកស្ងួត និងគ្រើម។
#៤ ប្រើអេប៉ុងចាស់ និងសើម
អេប៉ុង និងស្បៃសើម អាចបង្កឲ្យកើតមានបាក់តេរី និងផ្សិត ដូច្នេះអ្នកគួរផ្លាស់ប្ដូរវា ក្នុងរយៈពេលរៀងរាល់ ៤សប្ដាហ៍ម្ដង ឬសាកល្បងប្រើក្រណាត់ ឬកន្សែងជំនួសវិញ។ វាជារឿងសំខាន់មួយផងដែរ ក្នុងការសម្ងួតអេប៉ុង ឬស្បៃ បន្ទាប់ពីប្រើប្រាស់រួច។
#៥ ជូតខ្លួនស្ងួតពេក
ចូរជូតខ្លួនរបស់អ្នកដោយប្រើប្រាស់កន្សែងទន់ តែត្រូវទុកឲ្យខ្លួនអ្នកមានសំណើមបន្តិច។ ប្រសិនបើអ្នកប្រើប្រាស់ក្រែម សូមប្រើវាទៅលើស្បែកដែលមានសំណើម នោះវានឹងរលោង និងមានសុខភាពល្អ៕