ក្រុមហ៊ុនគ្រឿងអលង្ការរុស្សី Caviar បានបង្ហាញចេញឧបករណ៍បង្វិលធ្វើពីមាសផលិតមានកំណត់ដោយមួយមានតម្លៃដល់ ១៦ ៨០០ ដុល្លារ...
ក្រុមហ៊ុនគ្រឿងអលង្ការរុស្សី Caviar បានបង្ហាញចេញឧបករណ៍បង្វិលធ្វើពីមាសផលិតមានកំណត់ដោយមួយមានតម្លៃដល់ ១៦ ៨០០ ដុល្លារឯណោះ។
ក្រុមហ៊ុនខាងលើត្រូវបានគេស្គាល់ឈ្មោះតាមរយៈការផលិត iPhone ឆ្លាក់រូបលោកប្រធានាធិបតីរុស្សី Vladimir Putin និង iPhone 7 ដែលឆ្លាក់រូបប្រធានាធិបតីអាមេរិកលោក Donald Trump។ ឧបករណ៍បង្វិលដែលធ្វើពីមាសសុទ្ធនេះមានឈ្មោះថា Caviar Spinner Full Gold ដែលជាឧបករណ៍បង្វិលមានតម្លៃថ្លៃជាងគេក្នុងលោក។
ក្រៅពីប្រភេទធ្វើពីមាសនេះក្រុមហ៊ុនខាងលើក៏មានជម្រើសឧបករណ៍បង្វិលដាំគ្រាប់ពេជ្រ “Caviar Spinner Diamonds” ដែលមានតម្លៃ ១ ៦០០ ដុល្លារ។ មួយទៀតគឺជម្រើសឧបករណ៍បង្វិលមានរចនាពណ៌ទង់ជាតិប្រទេសរុស្សីដែលមានតម្លៃត្រឹមតែ ២៥០ ដុល្លារប៉ុណ្ណោះ៕
ចុចអាន៖