ភិក្ខុធម្មបាល ខៀវ ជុំ

ភិក្ខុធម្មបាល ខៀវ ជុំ

​                         рамка                      ចំពោះ​ជាតិ៖ក្រៅ​អំពី​ឯករាជ្យ​ទៅ ត្រូវ​ព្យាយាម​ធ្វើការ​គ្រប់យ៉ាង ដើម្បី​អោយ​បាន​ទៅ​ជា​អារ្យ​ជាតិ ទាំង​នយោបាយ​, ទាំង​សេដ្ឋកិច្ច​, ទាំង​សង្គមកិច្ច និង វប្បធម៌ ។ ចំពោះ​ពុទ្ធសាសនា​៖ ក្រៅ​អំពី​ការសិក្សា​, ការប្រតិបត្តិ និង ការផ្សាយ ត្រូវធ្វើ​អោយបាន​ស្អាត អោយ​បរិសុទ្ធ ។ ធម្មបាល​ខ្ញុំ​ចូល​ចិត្ត​ថា ព្រះ​រាជបល្ល័ង្ក គឺជា​ព្រះ​មួយ​ព្រះអង្គ​របស់​ជាតិ​, ជា​ព្រះ​ដែល​ជាតិ​ត្រូវ​ធ្វើ​សក្ការៈបូជា​ទាំងអស់គ្នា មិនមែន​ជា​ព្រះ​សម្រាប់ជន​ម្នាក់ៗ ឬ មួយ​ពួកៗ​ស្វែងរក​ប្រយោជន៍​ទេ​”​ ។​
នេះ​ជា​ប្រយោគ​មាន​នៅក្នុង​ជីវប្រវត្តិ​របស់​ព្រះ​ភិក្ខុ ធម្ម​បាល ខៀវ ជុំ ដែល​សរសេរ​ដោយ​ព្រះអង្គ​ផ្ទាល់ ហើយ​នៅក្នុង​ជីវិត​របស់​សមណៈ​បញ្ញវន្ត​រូបនេះ​ពុំ​សូវ​បរិបូរណ៌​ដោយ​លាភស​ក្ការៈ និង សមណស័ក្ត​ឡើយ ។ ខុស​ពី​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយចំនួន​ដែល​មាន​ទំនោរ​ធ្ងន់​ទៅ​រក​ផ្លូវ​ធម៌ ព្រះ​ភិក្ខុ​ធម្ម​បាល បាន​បូជា​រយៈពេល​ពេញ​មួយ​ជីវិត​របស់​លោក​ដើម្បី​ធ្វើ​កិច្ចការ​យ៉ាង​ស្មើ​គ្នា​រវាង សាសន​កិច្ច និង សង្គមកិច្ច ។ ព្រោះ​ហេតុនេះហើយ ទើប​សកម្មភាព​របស់​លោក​ពេលខ្លះ​ត្រូវបាន​គេ​ឃើញថា​ ជា​សកម្មភាព​នយោបាយ ហើយ​អ្នកខ្លះ​ហៅ​លោក​ថា ជា​ភិក្ខុ​សាសនា​នយោបាយ ។
​        ​ព្រះ​ភិក្ខុ​ធ
ម្ម​បាល ខៀវ ជុំ ជា​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដែល​មាន​ឧត្តមគតិ និង មនសិការ​ជាតិ លោកប្រសូត្រ​នៅ​ថៃ្ងចន្ទ ៨​កើត ខែ​ផល្គុណ ព​.​ស ២៤៥០, គ​.​ស ១៩០៧ នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ បិតា​ឈ្មោះ ង៉ែត ខៀវ , មាតា​ឈ្មោះ កែវ ចិន ជា​គ្រួសារ​កសិកម្ម​, ប​សុក​ម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះ​ភិក្ខ​សុគត​នៅ​ព​.​ស ២៥១៨, គ​.​ស ១៩៧៥ ក្នុង​ព្រះ​ជន្មាយុ​៦៨ ព្រះវស្សា នៅ​វត្ត​លង្កា ក្រុងភ្នំពេញ ។

​       ​កាល​អាយុ​១២​ឆ្នាំ ​ត្រូវបាន​នាំ​ទៅ​សិក្សា​អក្សរ និង លេខ​នៅ​វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លុះ​រៀន​ចេះ​ល្មមប្រើ​ការ​បាន ក៏​ត្រឡប់មក​នៅ​ជាមួយ​គ្រួសារ​វិញ​នៅ​អាយុ​១៥​ឆ្នាំ ។ ដោយសារ​មុខរបរ​របស់​គ្រួសារ ធ្វើអោយ​យុវជន​ជុំ ក្លាយ​ជា​អ្នកជំនាញ​ខាង​ជិះសេះ​ប្រណាំង​, ជា​អ្នកជំនាញ​ខាង​ជំនួញ​ជើង​ទឹក និង ចេះ ផលិតនូវ​នេសាទូបករណ៍​ជាច្រើន​ប្រភេទ​ផង ។

​      ​ព​.​ស ២៤៦៧, គ​.​ស ១៩២៤ បាន​បួស​ជា​សាមណេរ​នៅ​អាយុ​១៧​ឆ្នាំ ក្នុង​សំណាក់​ព្រះចៅអធិការ ទន់ ផាន់ វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ។ ទីទៃ​ពី​ការសិក្សា និ
ង ប្រតិបត្តិ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ សាមណេរ ខៀវ ជុំ នៅ​បាន​ធ្វើជា​គ្រូ​បង្រៀនអក្សរ និង លេខនព្វន្ត​ដល់​កុលបុត្រ​ខ្មែរ​ប្រមាណ​ជា​៨០​នាក់​ផង ។ នៅក្នុង​វត្ត​សេដ្ឋី​នេះ សាមណេរ​ខៀវ ជុំ ជា​ប្រធាន​ធម្មសភា​នៃ ការសន្ទនា​ធម៌ និង ជាទី​ប្រឹក្សា​នៃ​គណៈ​បេសកកម្ម​ធម្មទូត​ទៅ​វត្ត​អន្លង់​តាសេក ជា​ភូមិកំណើត​របស់​លោក ។
​ ​       ព​.​ស ២៤៦៩, គ​.​ស ១៩២៦ នៅពេល​មាន​អាយុ​១៩​ឆ្នាំ សាមណេរ ខៀវ ជុំ បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​វត្ត​លង្កា នា​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ពុំ​មាន​សាលា​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ស្វែងរក​គ្រូ​ដោយ​ខ្លួនឯង ហើយ​ក៏​និមន្ត​ទៅ​សិក្សា​ដល់​ផ្ទះ​គ្រូ ឬ សិក្សា​នៅ​តាម​កុដិ ។ ជីវភាព​ប្រចាំ​ថៃ្ង​គឺ​ត្រូវ ពឹង​លើ​ការ​បិណ្ឌ​បាត្រ ហើយ​ជួនកាល​ក៏​មាន​អាហារ​គ្រប់គ្រាន់ ជួន កាល​ក៏​មិន​ឆ្អែត ហើយ​ទឹក​អាច​ប្រើប្រាស់​បាន​តែ​៥-១០​លីត្រ ក្នុង​១​ថៃ្ង ។ ពេល​អាពាធ (​មាន​ជំងឺ​) មិន​មាន​ពេទ្យ ឬ ថ្នាំ​ត្រឹមត្រូវ​សម្រាប់​ព្យាបាល ចំណែក​ទី​ស្នាក់នៅ ក៏​តូច​អាច​ក្រាល​បាន​តែ​កន្ទេល​តូច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ មិនមែន​ជា​ឧបសគ្គ​ដល់​ការស្រលាញ់ចំណេះវិជ្ជា​នៃ​សាមណេរ អនាគត​សមណៈ​បញ្ញវន្ត​យើង​ឡើយ ។
     ថៃ្ង​សុក្រ ១១​កើត ខែផល្គុណ​ព​.​ស​២៤៧១ ត្រូវ​នឹង​ថៃទី​១៩ ខែ​កុម្ភៈ គ​.​ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវ​បាន​បំបួស​ជា​ភិក្ខុ​ដោយ​មាន​ព្រះ​ធម្ម​លិខិត ល្វី ឯម ជា​ព្រះ​ឧប្បជ្ឈា​យ៍ ហើយ​ព្រះ​ឧប្បជ្ឈាយ៍​បាន​អោយនាម បញ្ញត្តិ​លោក​ថា ធម្ម​បាល ។ ភិក្ខុ ធម្ម​បាល ខៀវ ជុំ ចាប់ផ្តើម​មាន​ប្រាកដ​ក្នុង​លោក​ចាប់ពីពេលនោះ ដោយ​ធម្មបាល មានន័​ថា “​អ្នករក្សា​ធម៌ ” ។
​ភិក្ខុ​ធម្មបាល បាន​សិក្សា​ធម្ម​វិន័យ​ចប់​ថ្នាក់​ត្រី​, ទោ និង ឯក និង ពុទ្ធិក​បឋមសិក្ស បូក​រួម​ទាំង​វិជ្ជា​ប្រកប​ទូទៅ​នៃ​ពុទ្ធសាសនា​ចប់សព្វគ្រប់ ប៉ុន្តែ​សម័យ​នោះ​ពុំ​មាន​ការប្រឡង​ទេ ។ ​ចូល​សិក្សា​នៅ​ពុទ្ធិក​មធ្យមសិក្សា​បាន​៣​ឆ្នាំ​ ក៏​បង្ខំចិត្ត​ផ្អាក ដោយសារ​បញ្ហា​សុខភាព ហេតុនេះ​ភិក្ខុ​ធម្ម​បាលពុំ​មាន​សញ្ញប​ត្រ ឬ វិញ្ញ​បន​ប​ត្រ​ឡើយ ។ លុះ​ពេល​សុខភាព​បាន​ប្រសើរ​ឡើង​វិញ​ក៏​សម្រេចចិត្ត​ទៅ​ធ្វើ​ជា​គ្រូបង្រៀន​ភាសាបាលី​នៅ​ វត្តព្រែក​ជ្រៃ ខេត្ត​ព្រៃវែង ៣​ឆ្នាំ , វត្ត​គោក​ទ្រា​ខេត្តកំពង់ចាម ៣​ឆ្នាំ , វត្ត​ដីឥដ្ឋ ខេត្ត​កណ្តាល ៤​ឆ្នាំ និង ត្រឡប់​មក​បង្រៀនភាសា​ខ្មែរ និង ភាសាបរទេស នៅ​វត្ត​លង្កា ក្រុង​ភ្នំពេញ​វិញ​ចំនួន​១​ឆ្នាំ​ទៀត (​ព​.​ស ២៤៧៧- ២៤៨៨, គ​.​ស ១៩៣៤-១៩៤៥ ) ។​
​ ​    ចាប់ពី គ​.​
ស ១៩៤២ ក្នុងពេល​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​អំណាច​អាណាព្យាបាល​បារាំង និង កងទ័ព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ភិក្ខុ​ធម្មបាល រួម​ជាមួយ​អ្នក​ស្នេហា និង ព្រួយបារម្ភ​ពី​វប្បធម៌​ជាតិ​មួយចំនួន​ទៀត​មាន លោក​គ្រូអាចារ្យ ហែម ចៀវ ជាដើម​បាន​មូលគំនិត​ចាប់ផ្តើម​នាំ​គ្នា​រៀបចំ​សរសេរ​ចងក្រង​សៀវភៅ​ជា​ភាសាជាតិ​មាន​សៀវភៅ​វេយ្យាករណ៍​ជាដើម ។
​ ​ ​រក្សា​ព្រៃ​គង់ មិន​ភ័យ​រឿង​ខ្វះ​អុស​ដុត !

​      ពេល​កងទ័ព​សម្ពន្ធមិត្ត​ចូលមក​ធ្វើការ​ទំលាក់​អំណាច​ជប៉ុន (​គ​.​ស ១៩៤៥)​ នោះ ពួកគេ​ក៏​បាន​ចាប់​ជនជាតិខ្មែរ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ពួក​អ្នក​ដែល​ធ្លាប់​គិតគូរ អំពី​វប្បធម៌​ជាតិ​ដែល​ជា​ក្រុម​របស់​លោក​ផង​ ។ ពេលនោះ ភិក្ខុ​ធម្មបាល បាន​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​នៅ​ខេត្ត​បាត់ដំបង ហើយ​បន្ត​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​សៀម ។ ​គ្រាប់​ស្លែង​ទោះ​យកទៅ​ដាំ​នៅទីណា​ក៏​នៅ​មាន​ជាតិ​ល្វីង ចំណែក​អំពៅ​ទោះ​ដាំ​នៅទីណា​ក៏​នៅ​រក្សា​ជាតិ​ផ្អែម ។ ភិក្ខុ​ភៀសខ្លួន ធម្ម​បាលទោះ​នៅក្រៅ​មាតុភូមិ​ហើយ​ក្តីក៏គំនិត​ស្នេហា​វប្បធ​ម៌​មិន​បាត់បង់​ដែរ ។ លោក​នៅ​បន្ត​សរសេរ​សៀវភៅ​ជា​ភាសាជាតិ និង ប្រមែប្រមូល​ចងក្រង​ឯកសារ​ទាក់ទិន​នឹង​អក្សរសាស្ត្រ​ជាតិ​ដែលមាន​នៅក្នុង​ប្រទេស​សៀម​ទាំងមូល ។ ក្រៅពី​នេះ​ទៅ ធម្ម​បាល តែងតែ​បាន​ដាស់តឿន​រំលឹកស្មារតី​គ្រប់​និន្នាការ (​អ្នក​នយោបាយ​នានា និង ខ្មែរ​ឥស្សរៈ ) អោយ​គិតគូរ​ដល់​វប្បធម៌​ដ៏​ពិតប្រាកដ​របស់​ខ្លួន និង ព្រះ​រាជបល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ជាតិ ។
​ ​គ​.​ស ១៩៤៩ ភិក្ខុ​ធម្មបាល បាន​ត្រឡប់​ចូល​មាតុប្រទេស​វិញ​ ជាមួយ​ឯកសារ​អក្សរសាស្ត្រ​ដែល​លោក​ខំ​ស្រាវជ្រាវ ប្រ​មែម្រូ​ល និង សៀវភៅ ដែល​លោក​សរសេរ​កាល​រស់នៅ​ប្រទេស​សៀម ។​
​ ​  ​“​វប្បធម៌​របស់​ជាតិ​ក្នុង​ពេល​នេះ ត្រូវ​ពឹង​លើ​ព្រះ​គុណ​ហើយ​” ​ឃ្លា​នេះ លោក អ៊ា​ស៊ីចូ
វជា​កូនសិស្ស​របស់​ភិក្ខុ​ធម្មបាល​កំពុង​សិក្សា​ពី​លោក​មិន​ទាន់​ចប់ បាន​ចេញ​ទៅ​នៅ​ប្រទេស​សៀម ដើម្បី​ចូលរួម​នយោបាយ​ជាមួយ​ខ្មែរឥស្សរៈ ប្រើ​ដើម្បី​អង្វ​លោក​អោយ​និមន្ត​ទៅ​គង់នៅ​ប្រទេស​សៀម​ដើម្បី​បាន​ជា​គ្រូ​ខាង​អក្សរ និង ភាសា​ខ្មែរ​របស់​គាត់ ។ ភិក្ខុ ធម្ម​បាល ខៀវ ជុំ បាន​និមន្ត​ទៅ​នៅ​ប្រទេសសៀម​ម្តងទៀត​ហើយ​នៅ​គ​.​ស ១៩៥២ ដោយ​ស្នាក់នៅ​ជាមួយ​ពួក​អ្នកនយោបាយ ។ គ​.​ស ១៩៥៤ ភិក្ខុ​ធម្មបាល​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ ហើយ​ទទួលបាន​ការចោទប្រកាន់​ថា លោក​ជា​សង្ឃ​ធ្វើ​នយោបាយ ។ ក្រោយពី​បាន​ពិចារណា​រួចមក លោក​ក៏​បាន​ឆ្លង​ផុត​ការ​ចោទ​នេះ​វិញ ដោយសារ​មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​ព្រះ​ធម្មលិខិត ល្វី ឯម ដែល​ជា​ព្រះ​ឧប្បជ្ឈាយ៍​របស់លោក ហើយ​លោក​ក៏​បាន​គង់នៅ​ក្នុង​វត្ត​លង្កា នា​ទីក្រុង​ភ្នំពេញ ។

​ ​នៅក្នុង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក ព្រះ​ភិក្ខុ​ធម្ម​បាល​បានសរសេរថា លោក​មិន​ពូកែ​សំដែងធម៌​ទេសនា​ទេ ប៉ុន្តែ​លោក​ចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យ​ហ៊ិ​ន​-​គួ​យ សព្វ​ថៃ្ង ​(​ខែ​មករា ​២០១០)​ មាន​ទីលំនៅ​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែលជា​អ្នក​ធ្លាប់​ស្គាល់​ភិក្ខុ​ធម្មបាល​ច្បាស់​បាន​និយាយថា លោក​មាន​ចរិត​ជា​មនុស្ស​មិន​សូវ​រវល់​ពី​រឿង​លាភសក្ការៈ និង ឋានៈ ទេ ហើយ​រាល់​ការ​សំដែងធម៌​របស់ លោក​ទៀតសោត​ច្រើនតែ​បកស្រាយ​ពន្យល់​ដល់​ពុទ្ធ​បរិស័ទ្ធ សិស្ស​គណ អោយ​ស្គាល់​អំពី​តួនាទី​របស់​ខ្លួន​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ចំពោះ​ ប្រទេសជាតិ ហើយ​ក៏​តែងតែ​ទទួល​បាន​ការ​តាម​ស្តាប់​ឱវាទ​របស់​លោក​ពី​សំណាក់​ពួក​និស្សិត និង មន្ត្រីរាជការ​យ៉ាងច្រើន​កកកុញ ។
​ ​   ក្នុង​កម្រង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក​នេះដែរ ភិក្ខុ​ធម្មបាល​បានសរសេរថា “​ការនិពន្ឋ ធម្ម​បាលស្រលាញ់​ជាង​ការ​ណាៗ​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការ​នេះ​ណាស់ តែ​ជីវិត​មាន​ឧបសគ្គ​ច្រើនពេក មិន​អាច​ធ្វើ​ខ្លួន​អោយ​ពេញលេញ​ជា​អ្នកនិពន្ឋ​ខ្ពង់ខ្ពស់​បានទេ​”​ ។

​ ​ ​សៀវភៅ​ដែល​ជា​សមិទ្ធិផល​សំខាន់ៗ​របស់​ព្រះ​ភិក្ខុ ធម្ម​បាល ខៀវ ជុំ​
១- ល័ខ​វិជ្ជា​រាជការ​
២- បញ្ហា​ជីវិត​

៣- សំវេគ​ធម៌​
៤- ត្រៃ​លក្ខណ៍​
៥- កម្ពុជ​វេយ្យាករណ​
៦- បញ្ហា​អនាគត​ ​ ​ ​
៧- បញ្ហា​នរក​-​សួគ៌​
៨- សីលធម៌​សាកល
៩- ជីវិត​គ្រប់លក្ខណ៍​
១០- ពិភពលោក​ភាសិត​ឬ ភាសិត​សកល​ ​
១១- ទាន​ទស្សនៈ​
១២- និព្វាន​ទស្សនៈ​ ​ ​ ​
១៣-​ វេយ្យាករណ៍​យើង​
១៤-​ ត្រៃ​ចរិយា​ ​ ​ ​
១៥- ជីវិត​ទស្សនៈ​
១៦- វិញ្ញាណ​ទស្សនៈ​
១៧- គូ​មិត្ត​ឥទ្ធិ​បាទ​ ​ ​ ​
១៨- ពុទ្ធ​វិទ្យា​រៀង​បុណ្យ​-​បាប (​ជីវិត​សន្តិភាព – ជីវិត​សាង​ខ្លួនឯង និង ចិត្ត​វិទ្យា​សង្គម – ជីវិត​ឈ្នះ​លោក )
១៩- សកល​ចិន្តា​
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
static_page
មាន លាភ: ភិក្ខុធម្មបាល ខៀវ ជុំ
ភិក្ខុធម្មបាល ខៀវ ជុំ
មាន លាភ
https://mean-leap.blogspot.com/p/blog-page_11.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/p/blog-page_11.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy