អត្ថន័យនៃពណ៍នីមួយៗក្នុងទង់សាសនា
ទង់ព្រះពុទ្ធសាសនាកើតបានជារូបរាងប្រាកដឡើងនៅថ្ងៃ ១៧ មេសា ១៨៨៥
នៅប្រទេសស្រីលង្កា។ទង់នេះត្រូវបានគេបង្ហូតឡើងឲ្យប្រើប្រាស់ជាសាធារណៈជាលើកដំបូងយ៉ាងឳឡារឹកនៅវត្ត ទីបទុត្តរារាម ស្រុក កោតហេន ដោយ ព្រះថេរះមិកគេត្តុវត្តេគុណនន្ទះ ក្នុងថ្ងៃ ពិសាខបូជា ត្រូវនឹង ថ្ងៃ ២៨ មេសា ១៨៨៥ ។ ទង់ព្រះពុទ្ធសាសសាមាន ៦ ពណ៏គឺ ពណ៏ខៀវ ពណ៏ក្រហម ពណ៏លឿង ពណ៏ស ពណ៏ហង្សបាត និង ពណ៏ផ្លេក ។
១. ពណ៌ខៀវ
កាលដែលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្តពេនោះឥន្រ្ទព្រាហ្មណ៍ មកសុំព្រហនេត្រ ព្រះពោធិសត្វក៏ខ្វេះឆ្កៀលភ្នែករបស់ខ្លួនទាំងគូ ដាក់ទានឲ្យឥន្រព្រាហ្មណ៍។ (ភ្នែក)
២. ពណ៌ក្រហម
កាលដែលព្រះពោធិសត្វយកកំណើតជាមាណពឈ្មោះបទុមកុមារពេនោះពស់ជចឹកមាតាគ្រូពេទ្រឲ្យយកបេះដូងមកព្យាបាលពិស ដើម្បីឲ្យបាត់កាឈឺចាប់។(បេះដូង)
៣. ពណ៌លឿង
កាលដែលព្រះអង្គយកកំណើតជាវៃបណ្ឌិតព្រះឥន្ទក៏និម្មតធ្វើជាជាងទង។វៃបណ្ឌិតបានអាសាច់របស់ខ្លួនឲ្យជាងទងវាយដំផ្សំដើម្បីបិទព្រះពូទ្ទរូបដែលខ្វះខាតឲ្យពេញ សាច់ឡើងវិញ។(សាច់)
៤ ពណ៌ស
កាលដែលព្រះអង្គយកកំណើតជាព្រះវេស្សន្តរព្រះអង្គបានឲ្យទានដំរីសដល់ពួកព្រាហ្មណ៍។ (ទ្រព្យ)
៥.ពណ៌ហង្សបាទ
កាលដែលព្រះអង្គកើតជាវិទ្យាធរពេលនោះយក្សបានចាប់ ម្តាយទៅ។វិទ្យាធរបានអារសាច់របស់ខ្លួនអោយយក្សស៊ី ដើម្បីដូរយកមាតាមកវិញ។(ការសង្គ្រោះ)
៦ ពណ៌ផ្លេក
កាលដែលព្រះអង្គកើតជាទន្សាយ ហើយលោតចូលទៅក្នុងភ្លើង ដើម្បីធ្វើទានដល់(ឥន្ទធនូ) ឥន្ទព្រាហ្មណ៍។(ការធ្វើទាន)