វិធី​ជួយ​បន្ថែម​ដួង​រាសី​ស្នេហា​

ក្នុង​រឿង​ស្នេហា​ នរណា​ក៏​ចង់បាន​ភាព​ផ្អែមល្ហែម​និង​មាន​ចំណង​ចងភ្ជាប់​គ្នា​យូរអង្វែង​ដែរ​។  ប៉ុន្តែ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ថែ​រក្សាចំណងស្...

ក្នុង​រឿង​ស្នេហា​ នរណា​ក៏​ចង់បាន​ភាព​ផ្អែមល្ហែម​និង​មាន​ចំណង​ចងភ្ជាប់​គ្នា​យូរអង្វែង​ដែរ​។  ប៉ុន្តែ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ថែ​រក្សាចំណងស្នេហា​ឱ្យបាន​ស្ថិតស្ថេរនោះពិតជារឿង លំបាក ។ ​​ជុំវិញរឿងនេះ មាន​ជំនឿ​ជាច្រើនដែល​អ្នក​អាចធ្វើ​ការសាកល្បង​ ។

បើ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​និង​មិន​ចង់​ឱ្យគេ​ងាករេ​ចិត្ត​ទៅរក​អ្នកដទៃ​
នៅថ្ងៃ​ណាមួយ ប្រសិន​បើអ្នក​បាន​ណាត់​​ជួបគ្នានរណាម្នាក់ជាលើកដំបូង ចូរអ្នក​សាក​ល្បង​រក​ឱកាស​ចាប់ដៃ​គេ ​ហើយ​ប្រើ​ម្រាម​កូនដៃ​របស់​អ្នក​ថ្ពក់​ជាមួយ​កូនដៃរបស់​គេ ​រួច​ហើយ​អធិដ្ឋាន​"សុំឱ្យ​អ្នក​ស្មោះត្រង់​ជាមួយ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ជាមួយ​អ្នកផ្សេង​ទៀត​”​។​
​ការប្រើ​ម្រាម​កូនដៃ​ថ្ពក់​ជាមួយគ្នា​បែបនេះ​ គឺជា​និមិត្តរូប​នៃ​ពាក្យ​សច្ចា​ក្នុងការចង​ភ្ជាប់​បេះដូង​របស់​អ្នកជា​មួយ​គេ​ ​។​
ដាំ​ដើមឈើ​ធំ​មាន​ផ្កា​ពណ៌​ស​នៅ​ជិតដំបូលផ្ទះមិនល្អ      
គេ​មានជំនឿថា ​បើសិន​ដាំ​ដើមឈើ​មាន​ផ្កា​ពណ៌​ស​នោះ​ពេល​ជ្រុះ​លើ​ដំបូលផ្ទះ​អាច​ធ្វើ​ឱ្យ​ភាគី​បុរស​មាន​រោគ​ជំងឺ​ឬ​អាច​ជួប​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។​ទោះបីយ៉ាងណា​យើង​ក៏​អាច​ដាំ​ដើមឈើ​ដែលមាន​ផ្កា​ពណ៌​ស​ក្នុងផ្ទះ​បាន​ដែរ បើសិន​មិនមែនជា​ដើម​ផ្កា​អ​ពមង្គល​ ​។​សម្រាប់​ផ្កា​ដែល​អ​ព​មង្គល​យើង​ក៏​អាច​ដាំ​បាន​ដូចគ្នា​ដែរ​ តែ​គួរ​ដាំ​ឱ្យ​ឆ្ងាយ​ពី​តួ​ផ្ទះ​ដោយ​មិនឱ្យ​ផ្កា​ទោរ​មក​ប៉ះ​ត្រូវ​ផ្ទះ​ជាការ​ស្រេច​។​


បើ​ផ្លូវថ្នល់​ឬ​ផ្លូវ​ដើរ​មុខផ្ទះ​មាន​២​ខ្សែ​បែកចេញ​ពីគ្នា​គួរ​រក​វិធី​ដោះស្រាយ

ផ្លូវបំបែក​មុខផ្ទះ​តែង​បង្ក​ការប៉ះពាល់​ដល់​ចំណង​គូស្នេហ៍​ឱ្យ​បែកខ្ញែក​ពីគ្នា​។​បើសិន​មិនអាច​ផ្លាស់​ចេញពីផ្ទះ​នោះបាន​ទេ គេឱ្យ​បំបាត់​ភាព​ឧបទ្រព​នេះ​ដោយ​ការនាំយក​ផើង​ដាំ​ដើមឈើ​ធំ​ដែលមាន​កម្ពស់​ខ្ពស់​ល្មម​ដាក់់​ទុក​មុខផ្ទះ​ចោល ​ដើម្បី​បាំង​ភ្នែក​មនុស្ស​ក្នុង​ផ្ទះ​កុំឱ្យ​សម្លឹងឃើញ​ផ្លូវបំបែក​នោះ​។​ក្រៅពីនេះ​កុំ​ភ្លេច​ព្យួរ​គ្រាប់ឃ្លី​គ្រី​ស្តាល់​ទុក​មុខផ្ទះ​ដើម្បី​បំបាត់​រាល់​ឥទ្ធិពល​អាក្រក់​ទាំងនេះ​មិនឱ្យ​ចូលមកក្នុង​ផ្ទះ​កើត​។​
បើសិន​ដាំ​ដើមឈើ​ក្នុងផ្ទះ​
គួរ​ជ្រើសរើស​ដាំ​ដើមឈើ​ណា​ដែល​អាច​រីក​ធំធាត់​បាន​យ៉ាង​ពេញទី​ ហើយ​អាច​ចេញ​ស្លឹក​ផ្កា​យ៉ាង​ស្រស់ស្អាត​។​កុំ​បណ្តោយឱ្យ​ដើមឈើ​នោះ​ស្វិត​ស្រពោន ​ព្រោះថា​អាចធ្វើ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​សម្បែង​មាន​អារម្មណ៍​ល្អក់កករ​ ហើយសេចក្តីស្នេហា​ជួបតែ​ភាព​​សោះ​កក្រោះ​ និងមានតែ​ភាព​រកាំរកូស​កើតឡើង​។  
បើសិន​អ្នក​កំពុង​សម្លឹង​រក​នរណា​ម្នាក់​មកធ្វើជា​គូគាប់​
សាកល្បង​ព្យួរ​កែវ​គ្រី​ស្តាល់​ដែលមាន​គ្រាប់​មូលៗ​ទុកនៅកន្លែង​ដេក ​ហើយ​ត្រូវ​ដេក​នៅ​ផ្នែក​ណាមួយ​នៃ​គ្រែ ​ដើម្បី​ជួយ​បង្កើត​ថាមពល​ហៅ​សេចក្តីស្នេហា​នោះឲ្យ​ដើរចូល​មករក​។​
លក្ខណៈ​ក្នុងផ្ទះ​ដែល​ធ្វើឱ្យ​គូ​ស្នេហា​រួម​រស់ជាមួយគ្នា​យ៉ាង​សុខដុម​
នៅពេល​ភ្ញៀវ​បើកទ្វារ​ចូលក្នុង​ផ្ទះ​ មិនគួរ​ឱ្យគេមើលឃើញ​បន្ទប់ដេក​ភ្លាមនោះទេ ពីព្រោះថា​ចំណុចនេះនឹង​ជះឥទ្ធិពល​ទៅដល់ការ​ដេក​ពួន​មិន​ឲ្យលង់លក់​ស្កប់ស្កល់ ។​ក្រៅពីនេះ​នៅបង្កឱ្យមានការទាស់ចិត្តគ្នាបន្តិចបន្តួចកើតឡើងមិនចេះចប់​មិនចេះ​ហើយ​ទៀតផង ។​
បើ​ផ្ទះ​របស់​អ្នកតូច​មិនអាច​រក​កន្លែង​ផ្សេងទៀត​​ដេក​ពួន​​បាន ត្រូវ​រក​ទូ​មក​ដាក់​បាំង​ភ្នែក​ភ្ញៀវដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ភ្ញៀវ​បើ​កទ្វារ​ចូល​មក​ឃើញ​គ្រែ​ដេក​យ៉ាងច្បាស់​ក្រឡែត។​
សេចក្តីស្នេហានឹង​ស្អិតល្មួត​ថែម​​ទៀត​បើ​មាន​បន្ថែម​ពណ៌​ក្រហម​ក្នុង​បន្ទប់​ដេក​
មិន​ថា​ជា​វាំងនន ខ្នើយកើយ រូបភាព ព្រំ ឬ​ផ្កា​ទេ ​បើ​បាន​គោម​ភ្លើងពណ៌​ក្រហម​កាន់តែ​ល្អ​។​ ពីព្រោះថា​ឥទ្ធិពល​របស់ពណ៌​ក្រហម​នឹង​ជួយ​រុញច្រាន​សេចក្តីស្នេហា​របស់​អ្នក​ឱ្យ​ឈានទៅ​មុខជា​និច្ច​។​
កញ្ចក់​នៅក្នុង​បន្ទប់ដេក​
មិន​ថា​កញ្ចក់​ឆ្លុះ​មុខ​ឬ​ស៊ុម​កញ្ចក់​រូបភាពទេ ​ត្រូវតែ​ថែទាំ​កុំឱ្យ​កខ្វក់ ។​ ដូច្នេះ​ត្រូវតែ​ឧស្សាហ៍​ដុស​ជូត​សម្អាតរបស់ទាំងនេះឲ្យបាន​ញឹកញាប់ ​ព្រោះ​ថាបើ​កញ្ចក់​កខ្វក់​នោះ​សេចក្តីស្នេហា​របស់​អ្នក​នឹងកើតរឿងសៅហ្មងច្រើនមិនខាន ​។​
គ្រឿង​ប្រើ​ក្នុង​ផ្ទះបាយ​គប្បី​ប្រយ័ត្នប្រយែង​
ចង្ក្រា​ន​និង​កន្លែង​លាងចាន​គួរដាក់ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា ​ហើយក៏​មិនគួរ​ដាក់​នៅ​ទល់មុខ​គ្នា​ដែរ ​ព្រោះថា​ចង្ក្រាន​​ប្រៀប​ដូច​ភ្លើង​ ចំណែក​កន្លែង​លាងចាន​ប្រៀប​ដូច​ទឹក​។​វត្ថុ​ទាំងពីរ​នេះ​នៅ​ជិតគ្នា​មិនបាន​ទេ មានន័យថា​បើកាលណា​នៅក្បែរ​គ្នា​ច្បាស់​ជាមាន​ភាគី​ណា​មួយ​បំផ្លាញ​ភាគី​មួយ​ទៀត​ពុំខាន​។​
ជាវិធី​ដោះស្រាយ​ ដើម្បីកុំឲ្យ​ចំណងស្នេហា​រង្គោះរ​ង្គើ​នោះ គប្បី​ញែក​របស់​ទាំង​ពីនេះ​ឲ្យចេញ​​ឆ្ងាយ​ពីគ្នា​ ប៉ុន្តែបើ​មិនអាច​បំបែក​បានទេ ​គួរ​រក​ថូផ្កា​ដ៏​ស្រស់ស្អាត​មួយមក​ដាក់​នៅចំ​កណ្តាល ​ដើម្បី​បំបាត់​ឧបទ្រព​នេះ​ក៏​ប្រសើរ​ដែរ​។​
មិនគួរ​ចោះ​កន្លែង​ណាមួយ​ត្រង់​របង​ផ្ទះ​
ការចោះ​របងឲ្យមាន​រន្ធ​ធ្លុះធ្លាយ​​មិនល្អ​ទេ ពី​ព្រោះ​វា​នឹង​បង្ក​ឱ្យ​ដំណើរ​ជីវិត​ប្តី​ប្រពន្ធ​ក្នុង​ផ្ទះ​តែង​កើត​បញ្ហា​មក​កកូរ​ផ្លូវចិត្ត​និង​នាំ​បញ្ហា​ត្រូវ​ឈឺក្បាលមកឲ្យជា​ញឹកញាប់​ ​។ 
បើ​អ្នក​នៅ​លីវចង់រកគូគាប់
សាកល្បង​ហៅរក​សេចក្តីស្នេហា​ដោយ​ការនាំយក​ផ្កា​កុលាប​ធ្វើ​ពី​កែវ​២​ផ្កា​មក​ដាក់​ទុក​ត្រង់​ទិស​ខាងលិច​ឆៀងខាងត្បូង​ក្នុង​បន្ទប់ដេក នោះ​គូគាប់​នឹង​រត់​មករក​ហើយ​៕ ប្រភពពី​- cen.com.kh
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: វិធី​ជួយ​បន្ថែម​ដួង​រាសី​ស្នេហា​
វិធី​ជួយ​បន្ថែម​ដួង​រាសី​ស្នេហា​
http://cen.com.kh/images/horoscope/all_images/pl..png
មាន លាភ
https://mean-leap.blogspot.com/2017/06/blog-post_30.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/06/blog-post_30.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy