ស្នេហា ពិបាកនឹងផ្តល់និយមន័យ ឬមានអាថ៌កំបាំងពិសេសណាមួយ ដើម្បីជួយឲ្យវា ស្ថិតស្ថេរបានយូរអង្វែងនោះទេ។ គូស្វាមីខ្លះ រស់នៅបែបនេះ ...
ស្នេហា ពិបាកនឹងផ្តល់និយមន័យ ឬមានអាថ៌កំបាំងពិសេសណាមួយ ដើម្បីជួយឲ្យវា ស្ថិតស្ថេរបានយូរអង្វែងនោះទេ។ គូស្វាមីខ្លះ រស់នៅបែបនេះ ទើបអាចសាងសុភមង្គលបាន ប៉ុន្តែ សម្រាប់គូស្វាមីដទៃទៀត បើហ៊ានតែអនុវត្តបែបនោះ ច្បាស់ណាស់ ពួកគេប្រាកដជាឆាប់លែងគ្នា ជាមិនខានឡើយ។
ដូច្នេះ
គន្លឹះក្នុងការថែរក្សាស្នេហា ឲ្យបានគង់វង់ គឺអាស្រ័យទៅលើអ្នកទាំងពីរ
ជាអ្នកស្វែងយល់ពីគ្នា និងការចេះអត់អោន ទៅតាមហ្នឹងប៉ុណ្ណោះ។
ថ្ងៃនេះ
យើងខ្ញុំនឹងបង្ហាញបងប្អូន នូវចំណុចសំខាន់ ៥ ដែលគូស្នេហាជោគជ័យភាគច្រើន
បាននិយាយថា វាពិតជាមានប្រសិទ្ធភាពមែន។
១. កាយវិការ
ចំណុចនេះ គឺសំដៅ
ដៃជើង ខ្លួនប្រាណ និង កែវភ្នែក ។ ដៃជើង
គឺមិនត្រូវលបលួបប៉ះពាល់អ្នកដទៃក្នុងន័យស្នេហា ក្រៅពីដៃគូ ។ ខ្លួនប្រាណ
គឺដាច់ខាតសម្រាប់តែប្តី ឬក៏ ប្រពន្ធ របស់អ្នក តែប៉ុណ្ណោះ មិនមែនសាធារណៈឡើយ ។
ចុងក្រោយ គឺកែវភ្នែក មានន័យថា អ្នកមិនត្រូវ សម្លឹងមនុស្សផ្ទុយភេទ
ក្នុងន័យពាក់ព័ន្ធនឹងស្នេហា ឬក៏ សិច ឡើយ ពេលនៅក្បែរ ប្តី ឬក៏ ប្រពន្ធ របស់អ្នក ។
២. ចែករំលែក
ចូរចែករំលែកគ្រប់យ៉ាង ដូចជា ទុក្ខសោក ការសប្បាយ
ចំណង់ចំណូលចិត្ត និងអារម្មណ៍ក្នុងចិត្តជាដើម។
៣.
មានពេលវេលាផ្ទាល់ខ្លួន
ផ្តល់ពេលវេលាផ្ទាល់ខ្លួន ឲ្យគ្នាទៅវិញទៅមក
ក្នុងការធ្វើអ្វីមួយ ដែលអ្នកចូលចិត្តរៀងៗខ្លួន (ឧទាហរណ៍ ស្វាមី
ទៅលេងបាល់ជាមួយមិត្តភក្តិ ឯប្រពន្ធទៅមើលកុន
ជាមួយមិត្តភក្តិស្រីៗរបស់ខ្លួន)។
៤.
គាំទ្រដៃគូ
មិនថា ដៃគូរបស់អ្នក ចង់ធ្វើអ្វីនោះទេ
អ្នកត្រូវចេះគាំទ្រ រួចទើបផ្តល់ដំបូន្មានជាក្រោយ។
៥.
ផ្តល់អាទិភាព
គូស្នេហា ដែលមានសុភមង្គល តែងតែផ្តល់តម្លៃ និងអាទិភាព ជូនដៃគូរបស់ខ្លួន
មិនថាជារឿងអ្វីនោះឡើយ៕
ប្រភពពី៖ Knowledge
អត្រាប្តូរប្រាក់រៀលក្នុងប្រទេសកម្ពុជាប្រចាំថ្ងៃ