គួររំលឹកដែលថា iOS 11 ពោរពេញទៅដោយ មុខងារថ្មីៗ ជាច្រើន ហើយរចនាបថ របស់វា ក៏បាន ផ្លាស់ប្តូរថ្មី ប្លែកពី iOS ជំនាន់ទី 10 ផងដែរ តែយើង ត្រូវ...
គួររំលឹកដែលថា iOS 11 ពោរពេញទៅដោយ មុខងារថ្មីៗ ជាច្រើន ហើយរចនាបថ របស់វា ក៏បាន ផ្លាស់ប្តូរថ្មី ប្លែកពី iOS ជំនាន់ទី 10 ផងដែរ តែយើង ត្រូវរង់ចាំ រយៈពេលដល់ទៅ ជាង 3 ខែឯណោះ ទម្រាំយើងអាច ប្រើប្រាស់ វាពេញលេញ ជាផ្លូវការបាន។
យ៉ាងណាមិញ អ្នកក៏អាចតេស្តសាកល្បង ប្រើប្រាស់ប្រភេទ Beta នៅពេលនេះ ផងដែរ ប្រសិន បើអ្នកមិន ចង់រង់ចាំយូរ ដែលវិធីនោះ គឺស្រួលបំផុត ពោលត្រូវការតែ ឧបករណ៍ ដែលអាច ប្រើជាមួយ iOS បាន និងអ៊ីនធឺណែត តែប៉ុណ្ណោះ។
តម្រូវការ
iPhone 5s, iPhone SE, iPhone 6 & 6 Plus, iPhone 6s & 6s Plus, iPhone 7 & 7 PlusWi-Fi ដែលមានល្បឿនល្អនិងស្ថេរភាពមួយ
នេះគឺជា Software ដំណាក់កាលសាកល្បងប៉ុណ្ណោះ ដែលវាមិនអាច ដំណើរការ បានរលូន ល្អឡើយ កម្មវិធីខ្លះអាចនឹង ប្រើមិនបាន ហើយវាក៏ស៊ីថ្ម ច្រើនដែរ
បើអាចគួរចម្លងឯកសារសំខាន់ៗ ទុកចូលក្នុងកុំព្យូទ័រ របស់អ្នកសិន ចៀសវាងមានបញ្ហា ពេលអាប់ដេតកើតមានឡើង។
ឆែកមើលក្រែងលោអ្នកប្រើប្រាស់ iCloud ដែលមិនមែនជា គណនីរបស់អ្នក
ចុចត្រង់នេះ ដោយទៅបើកក្នុងកម្មវិធី Safari
ចុចលើពាក្យ iOS11 beta (Updated) ហើយបន្តដំឡើង Updated iOS11 Beta Profile
វានឹងនាំអ្នកចូលទៅក្នុង Setting ដើម្បីតម្លើង Profile។ សូមចុច Install រហូតដល់រួចរាល់ សូមចុច Restart iPhone (បិទបើក)
បន្ទាប់ទៀត សូមចូលទៅ Setting > General > Software Update នោះវានឹងបង្ហាញសារ ថាយើងអាចតម្លើង iOS 11 Beta 2 បាន។
ចុចត្រង់នេះ ដោយទៅបើកក្នុងកម្មវិធី Safari ។ វានឹងលោតចូលទៅក្នុង Settings តែម្តង។ ដើម្បីតម្លើង Profile សូមចុច Install រហូតដល់រួចរាល់ សូមចុច Restart iPhone (បិទបើក)
បន្ទាប់ទៀត សូមចូលទៅ Settings > General > Software Update នោះវានឹង បង្ហាញសារ ថាយើង អាចតម្លើង iOS 11 Beta 2 បាន។
ការអាប់ដេតនេះ នឹងមិនធ្វើអោយឯកសារចាស់ៗ នៅលើទូរស័ព្ទអ្នកបាត់ បង់អ្វីឡើយ ហើយ សម្រាប់ទូរស័ព្ទ iPhone 5s ដែលខ្ញុំបានសាកល្បង អាប់ដេតនេះ គឺវាចំណាយពេល ប្រមាណ 40 នាទី បូកទាំងការ Download។ វាពិតជាសំបូរ ទៅដោយ មុខងារថ្មីៗជាច្រើន ហើយវាក៏មាន ផ្ទៃមុខមាត់ និងកាយវិការ ថ្មីផងដែរ។ យ៉ាប់ត្រង់ថា វាដើរយឺត នៅលើ ទូរស័ព្ទ iPhone 5s ហើយទូរស័ព្ទ ក៏ឆាប់ឡើងកំដៅ បន្តិចដែរ។