ខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona កីឡាករ Lionel Messi បានធ្វើការវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួន គឺការទិញសណ្ឋាគារលំដាប់ផ្កាយ៤ដ៏ប្រណិតមួយ ដ...
ខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona កីឡាករ Lionel Messi បានធ្វើការវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួន
គឺការទិញសណ្ឋាគារលំដាប់ផ្កាយ៤ដ៏ប្រណិតមួយ
ដែលមានទីតាំងនៅនៅឆ្នេរសមុទ្រប្រមាណ៤០គីឡូម៉ែត្រពីទីក្រុង Barcelona ប្រទេសអេស្បាញ
ដែលជាទីកន្លែងដែលកីឡាករដ៏ល្បីល្បាញរូបនេះ ប្រកបអាជីពបាល់ទាត់
១៦ឆ្នាំកន្លងមកហើយនោះ។ សណ្ឋាគារដែលមានតម្លៃប្រមាណ២៦លានផោនបានកសាងឡើងកាលពីឆ្នាំ២០១៣
ហើយមួយផ្នែក ធំបានរចនាឡើងជាមួយថ្មម៉ាប និងថ្មគ្រើម ព្រមជាមួយឈើប្រណិត
ហើយមានឈ្មោះថា MiM ដែលមានបន្ទប់ទាំងអស់ចំនួន៧៧បន្ទប់ និង
មានតម្លៃប្រមាណ២៥០ដល់៣០០យូរ៉ូសម្រាប់ការស្នាក់នៅក្នុងមួយយប់។ គួររំលឹកឱ្យដឹងថា
ខ្សែប្រយុទ្ធលំដាប់ពិភពលោករូបនេះ បានបង្កើតក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ
ដែលផ្តោតជាសំខាន់ទៅលើ សណ្ឋាគារ និងសំណងអគារ(Apartment)
ដោយដាក់ឈ្មោះថា Rosotel
ដែលក្នុងនោះ Messi
មានតួនាទីគឺជានាយកប្រតិបត្តិ(CEO) ចំណែកឯប្អូនប្រុសឈ្មោះ Rodrigo គឺជាប្រធានផ្នែក
លក់(Sale Administrator) ៕ ដោយ :
ដូរិន