រថយន្ត Smart Bus ដែល​គ្មាន​មនុស្ស​បើក​នឹង​ធ្វើ​ដំណើរ​លើ​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់

ក្រុមហ៊ុន​ចិន​មួយ​បាន​បញ្ចេញ​យានយន្ត​កូន​កាត់​លក្ខណៈ​រថយន្ត​ក្រុង​ និង​រថភ្លើង ដែល​គ្មាន​មនុស្ស​បើក ដែល​ប្រើប្រាស់​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​...

ក្រុមហ៊ុន​ចិន​មួយ​បាន​បញ្ចេញ​យានយន្ត​កូន​កាត់​លក្ខណៈ​រថយន្ត​ក្រុង​ និង​រថភ្លើង ដែល​គ្មាន​មនុស្ស​បើក ដែល​ប្រើប្រាស់​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់​សម្រាប់​តម្រង់​ផ្លូវ។
ក្រុមហ៊ុន CRRC បាន​ហៅ​យានយន្ត​អេឡិចត្រូនិច​នោះ​ថា "smart bus"។
យានយន្ត​ស្វ័យប្រវត្តិ​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​៣​កំណាត់ និង​មាន​ប្រវែង​៣០​ម៉ែត្រ ហើយ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រហែល​៥០០​នាក់។ គេរាយការណ៍​ថា យានយន្ត​នេះ​អាច​បើក​ល្បឿន​អតិបរមា​ដល់​ទៅ​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​១០​នាទី។ ​យានយន្ត​នេះ​ប្រើ​ប្រព័ន្ធ Sensors ដើម្បី​រក្សា​គន្លង​នៅ​លើ​ខ្សែ​បន្ទាត់​ពណ៌​ស​លើ​ដងផ្លូវ។ក្រុមហ៊ុន​ចិន​បង្ហាញ​រថយន្ត Smart Bus ដែល​មិន​មាន​អ្នក​បើក។
ការ​ផលិត Smart Bus នេះ​គឺ​មាន​តម្លៃ​ថោក​ជាង​រថភ្លើង។ វា​សក្តិសម​បំផុត​សម្រាប់​ទីក្រុង​នានា ដែល​មាន​ការ​កើនឡើង​តម្រូវការ​យានយន្ត​ដឹកជញ្ជូន​សាធារណៈ និង​ដែល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង។
យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​រដ្ឋ ក្នុង​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ការ​ផលិត​និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រថភ្លើង​សម្រាប់​ប្រវែង​មួយ​គីឡូម៉ែត្រ​ត្រូវ​ចំណាយ​ថវិកា​អស់​ដល់​ទៅ​១០២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់ Smart Bus វិញ ត្រូ​វការ​ចំណាយ​អស់​ត្រឹមតែ ២លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ​
Smart Bus ខ្សែ​ទីមួយ​នឹង​មាន​ប្រវែង​៦​គីឡូម៉ែត្រ​កន្លះ ហើយ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៨ខាង​មុខ​នេះ ក្នុង​ខេត្ត​ស៊ូចូវ៕
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: រថយន្ត Smart Bus ដែល​គ្មាន​មនុស្ស​បើក​នឹង​ធ្វើ​ដំណើរ​លើ​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់
រថយន្ត Smart Bus ដែល​គ្មាន​មនុស្ស​បើក​នឹង​ធ្វើ​ដំណើរ​លើ​ខ្សែ​បន្ទាត់​ពណ៌​គូស​លើ​ផ្លូវ​ថ្នល់
https://gdb.voanews.com/9CFA3FE5-0660-4704-8DE5-A7CFE14C1DF1_w1023_r1_s.jpg
មាន លាភ
https://mean-leap.blogspot.com/2017/06/smart-bus.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/06/smart-bus.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy