អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​កម្ពុជា​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​មនុស្សយន្ត​លំដាប់​ពិភពលោក​នៅ​អាមេរិក

«នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចង់​ទៅ​ឈរ​លើ​វេទិកា​គេ ហើយ​បង្កើត​អី​មួយ​ ហើយ​យើង​អាច​ល្បីល្បាញ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍‍»។ នេះ...

លោក គឹម វណ្ណថេន (ឆ្វេង) ប្រធាន​គ្រប់គ្រង​​បញ្ជី​ទិន្នន័យនៃ​អង្គការ Caring for Cambodia និង​ក្រុមសិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​ដែល​ផលិត​មនុស្ស​យន្ត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)
«នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចង់​ទៅ​ឈរ​លើ​វេទិកា​គេ ហើយ​បង្កើត​អី​មួយ​ ហើយ​យើង​អាច​ល្បីល្បាញ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍‍»។ នេះ​គឺ​ជា​ក្តីស្រមៃ​របស់​ចន្ធី អាយុ​១៧​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប។

នេះ​គឺ​ជា​ព្រឹក​ថ្ងៃ​អាទិត្យ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ល្មម ប៉ុន្តែ​មិន​ដូច​យុវជន​ដទៃទៀត​ដែល​មាន​វ័យ​ស្រករ​ពួកគេ ចន្ធី​និងមិត្តភក្តិ​របស់​នាង​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​មួយ​គ្រឿង ជជែក​ពិភាក្សា​ជាមួយ​នឹង​គ្រូ​ដឹកនាំ​របស់​ពួកគេ​ដែល​ស្ថិត​នៅ​សហរដ្ឋអាមេរិក​អំពី​ការ​ផលិតមនុស្ស​យន្ត។​
‍«នៅ​ពេល​ដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចង់​ទៅ​ឈរ​លើ​វេទិកា​គេ ហើយ​បង្កើត​អី​មួយ​ ហើយ​យើង​អាច​ល្បីល្បាញ​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍‍»។ នេះ​គឺ​ជា​ក្តីស្រមៃ​របស់​ចន្ធី អាយុ​១៧​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​សៀមរាប។ នាង​បន្ថែម​ថា​នៅ​ពេល​ដែល​នាង​ទំនេរ​ពី​ការ​សិក្សា «ខ្ញុំ​ចូលចិត្ត​ទៅ​ឆ្កឹះឆ្កៀល​ស៊ីឌី​ដែល​ខូចៗ​នៅ​ផ្ទះ ឆ្ងល់​វា​ថា​ម៉េច​បាន​វា​ចេញ​បាន​ពេល​ដែល​យើង​ដាក់​ឌីស​ទៅ​វា​ចូល ​ហើយ​វា​ចេញ​ជា​រូប​នៅ​ក្នុង​ទូរទស្សន៍‍»។
ចន្ធី​កើត​ក្នុង​គ្រួសារ​ក្រីក្រ។ ម្តាយ​របស់​នាង​គឺ​ជា​មេផ្ទះ ហើយ​ឳពុក​របស់​នាង​រក​ចំណូល​តាមរយៈ​ការ​ប្រកប​របរ​នេសាទ​ត្រី ដែល​ស្ទើរ​តែ​រក​ប្រាក់​មិន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ចន្ធី​និង​បងប្អូន​ទាំង​១១​នាក់​របស់​នាង។
ប៉ុន្តែ​អ្វីៗ​ប្រហែល​ជា​នឹង​ផ្លាស់ប្ដូរ។
ខែ​ក្រោយ​នេះ ចន្ធី​និង​មិត្ត​រួមក្រុម​របស់​នាង​ចំនួន​៥​នាក់​ទៀត​នឹង​ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​មនុស្ស​យន្ត​លើក​ដំបូង​បង្អស់​ដែល​រៀបចំ​ឡើង​ដោយ First Global ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណូល​។ ការ​ប្រកួតប្រជែង​នេះ​នឹង​ធ្វើ​ឡើង​នៅសាល DAR Constitution Hall ក្នុង​រដ្ឋធានី Washington ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៨​ខែ​កក្កដា។
ចន្ធី​បង្ហាញ​អារម្មណ៍​របស់​នាង​ថា៖ «សប្បាយ អរ​ផង ភ័យផង‍»
បងស្រី​របស់​ចន្ធី គឺ​អ្នកស្រី ឆើត សុជា ដែល​ជា​ស្ត្រី​មេផ្ទះ​និង​រស់នៅ​ក្នុង​ស្រុក​សៀមរាប​និយាយ​ថា អ្នកស្រី​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​ការ​ខិតខំប្រឹងប្រែង​របស់​ប្អូន​ស្រី​អ្នកស្រី​កំពុង​ទទួល​បាន​លទ្ធផល។
អ្នកស្រី​ថ្លែង​ថា «សប្បាយ​ចិត្ត​ដែល​ប្អូន​បាន​ទៅ​ដល់​ស្រុកគេ​អីចឹង នៅ​ឆ្ងាយ បាន​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ ដែល​យើង​មិននឹក​ស្មានដល់ ជា​គ្រួសារ​ធម្មតា‍»។
កាល​ពី​ខែ​មករា អង្គការ Caring for Cambodia ដែលហៅ​កាត់​ថា (CFC) ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​សៀមរាប បាន​ជ្រើសរើស​ក្រុម​សិស្ស​នេះ​ពី​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​របស់​ខ្លួន​នៅ​ក្នុង​វិទ្យាល័យ​រដ្ឋ​ចំនួន​២​ក្នុង​ខេត្ត​សៀមរាប។ ពួកគេ​នឹង​ប្រកួតប្រជែង​ជាមួយ​នឹង​ក្រុមយុវជន​ដទៃទៀត​មក​ពី​ប្រទេស​ចំនួន​១៦៣។
ចាន្ធូ​អាយុ​១៨ឆ្នាំ​ដែល​ជា​មេក្រុម មាន​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូលរួមក្នុង​ការប្រកួត​ប្រជែង​មនុស្ស​យន្ត​នេះ។ ចាន្ធូ​បាន​និយាយ​ថា៖ «អត់​ដឹង​ថា​អារម្មណ៍​ម៉េច ព្រោះ​វា​សប្បាយ​ពេក អរ​ពេក។ អត់​នឹក​ស្មាន​ថា​ខ្លួន​ឯង​បាន​ចូល​រួម​រៀន​វគ្គ​ហ្នឹង ហើយ​បាន​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ទៀត។ គ្មាន​អ្វី​ប្រៀប​បាន‍»។
អង្គការ First Global ផ្តល់​ដល់​ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នីមួយៗ​នូវ​សម្ភារ​សម្រាប់​ផលិត​មនុស្ស​យន្ត និង​គ្រូ​ដឹក​នាំ​ម្នាក់​នៅ​អាមេរិក​ដែល​អាច​ណែនាំ​ដល់​ពួកគេ​ពី​ការ​ផលិត​មនុស្ស​យន្ត​បាន។ គោលបំណង​នៃ​ការ​ប្រកួតប្រជែង​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ឈោង​ចាប់​យក​អាជីព​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា។
ប្រធានបទ​នៃ​ការ​ប្រកួត​ក្នុង​ឆ្នាំ​នេះ​គឺ​ការ​‍«ទទួល​បាន​ទឹក​ស្អាត‍» ហើយ​មនុស្ស​យន្ត​ដែល​ចូលរួម​ប្រកួត​នឹង​ទទួល​បាន​ពិន្ទុ​តាមរយៈ​ការ​ស្រង់​កាកសំណល់​ពុល​ចេញ​ពី​ទឹក។
ចុចមើល៖ ការ​ណែនាំ​អំពី​ការ​ប្រកួត​មនុស្ស​យន្ត​របស់​អង្គការ First Global
អ្នកស្រី Christin Spoolstra អនុប្រធាន​អង្គការ CFC ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ក្រុមសិស្ស​ទាំង​នេះ​បាន​ខិតខំប្រឹងប្រែង​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​នេះ។
អ្នកស្រី​បាន​និយាយ​ថា៖ «ពួកគេ​ខិតខំ​ប្រឹងប្រែង ហើយ​ពួកគេ​បាន​ពួតដៃ​គ្នា​និង​សហការ​គ្នា​ ហើយ​ពួកគេ​បាន​ផលិត​នូវ​អ្វី​ដែល​ពួកគេ​មិន​ដែល​ស្រមៃ​ថា​ខ្លួន​អាច​ធ្វើ​បាន‍»។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នេះ​បាន​ចាប់​ផ្តើម​ផលិត​មនុស្ស​យន្ត​របស់​ខ្លួន​កាល​ពី​ខែ​មីនា និង​បាន​ចំណាយ​ពេល​វេលា​លើ​ការ​ផលិត​នេះ​៤​ឬ​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ នៅ​រាល់​ពេល​ដែល​ពួកគេ​មាន​ពេល​ទំនេរ​ពី​ការ​សិក្សា។
លោក គឹម វណ្ណថេន ដែល​ជា​ប្រធានគ្រប់គ្រង​បញ្ជី​ទិន្នន័យ​នៃ​អង្គការ CFC ហើយ​ក៏​ជា​គ្រូ​ដឹកនាំ​របស់​ក្រុម​សិស្ស​នេះ​ផង​នោះ​បាន​និយាយ​ថា «ខ្ញុំ​ឃើញ​ពី​ក្រុម​កម្ពុជា​យើង​គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ ដោយសារ​តែ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​គឺ​ដំបូង​ទាំងអស់‍»។ លោក​បាន​បន្ថែម​ថា អ្វី​ៗ​គឺ​ថ្មី​សម្រាប់​សិស្ស​មិន​ថា​ខាង​ផ្នែក​វិស្វកម្ម ខាង​សាងសង់​ទៅ​លើ​សម្ភារៈ​ដែល​ផ្តល់​ពី First Global ការ​សរសេរ​លេខ​កូដ និង​ការ​សរសេរ​កម្មវិធី​បញ្ចូល​ទៅ​ក្នុង​មនុស្ស​យន្ត​នោះ​ទេ។
ការ​ផលិត​មនុស្ស​យន្ត​នេះ គឺ​មិន​គ្រាន់​តែ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​សិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​គ្រូដឹកនាំ​និង​គ្រូបង្រៀន​របស់​ពួកគេ​នៅ​អង្គការ CFC ផង​ដែរ។
«ឆ្នាំ​នេះ​គឺ​ជា​ការ​ដក​ពិសោធន៍​មួយ​សម្រាប់​គ្រូ​របស់​យើង​ក្នុង​ការ​សិក្សា​បន្ថែម​ទៀត​អំពី​មនុស្ស​យន្ត​‍»។ នេះ​បើយោង​តាម​អ្នកស្រី Spoolstra។
លោក វឿន វ៉ាន់ថា ដែល​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាននិង​សារគមនាគមន៍​បាន​និយាយ​ថា «ខ្ញុំ​មាន​មោទនភាព​មែនទែន ពីព្រោះ​ពួកគាត់​ដែល​ចាប់​ផ្តើម​robot[មនុស្ស​យន្ត] ហ្នឹង ទើប​តែ​ចាប់​ផ្តើម​ប៉ុន្មាន​ខែ​នេះ​ឯង‍»។
ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នឹង​ទទួល​បាន​ពានរង្វាន់​«មាស‍» «ប្រាក់‍» និង​«សំរឹទ្ធិ‍» ដោយ​យោង​ទៅ​តាម​ពិន្ទុ​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ ដូចជា​ការ​សហការ​គ្នា និង​ស្មារតី​ការងារ​ជា​ក្រុម​ជាដើម។
ទាំង​ចន្ធី​និង​ចាន្ធូ​សង្ឃឹម​ថា ក្រុម​របស់​ពួកគេ​នឹង​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។
«សម្រាប់​យើង ឈ្នះ​ឬ​ចាញ់ យើង​គិត​ថា នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ គ្រូ​របស់​ពួកគេ សហគមន៍ ក្រុមគ្រួសារ​របស់​ពួកគេ និង​សង្ឃឹម​ថា ក៏​ជា​ការ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ទាំង​មូល​ផង​ដែរ‍»។ នេះ​ជា​សម្តី​របស់​អ្នកស្រី Spoolstra។​
ក្រុម​សិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​កំពុង​បង្ហាញ​មនុស្ស​យន្ត​ដែល​ពួកគេ​បាន​ផលិត​ដល់​សិស្ស​ដទៃទៀត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)

ក្រុម​សិស្ស​ថ្នាក់​ទី​១១​ក្នុង​ខេត្ត​សៀមរាប​កំពុង​បង្ហាញ​មនុស្ស​យន្ត​ដែល​ពួកគេ​បាន​ផលិត​ដល់​សិស្ស​ដទៃទៀត។ (រូបថត៖ ផ្តល់​ដោយ គឹម វណ្ណថេន)
អង្គការ CFC ផ្តល់​សម្ភារៈ​និង​ការ​គាំទ្រ​ដល់​សាលារៀន​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​វិទ្យាល័យ។ អង្គការ​ដែល​មាន​អាយុកាល​១៤​ឆ្នាំ​នេះ​បាន​រៀបចំ​កម្មវិធី​សិក្សា​បន្ថែម​ជាច្រើន​ដល់​សិស្ស​ដែល​សិក្សា​ក្រោម​កម្មវិធី​របស់​ខ្លួន ដោយ​រួម​ទាំង​ការ​អប់រំ​សុខភាព កីឡា សិល្បៈ កុំព្យូទ័រ ភាសាអង់គ្លេស និង​បំណិន​ជីវិត​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១៥ អង្គការ CFC បានចាប់​ផ្តើម​បង្រៀន​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​របស់​ខ្លួន។​
អ្នកស្រី Jamie Amelio ជា​ប្រធាន​និង​ជា​ស្ថាបនិក​នៃ​អង្គការ CFC នេះ បាន​និយាយ​ថា សិស្ស​ទាំង​នោះ «កំពុង​តែ​អប់រំ​ដល់​សិស្ស​ផ្សេង​ទៀត​អំពី​ថា តើ​ក្តី​សង្ឃឹម​មាន​រូបរាង​យ៉ាង​ណា និង​ថា​តើ​សង្គម​ថ្មី​កម្ពុជា​មាន​រូបរាង​ដូចម្តេច»។អង្គការ CFC សង្ឃឹម​ថា នឹង​ពង្រីក​វគ្គសិក្សា​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់​ខ្លួន​ដល់​សិស្ស​ដទៃទៀត បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ពី​ការ​ប្រកួត​ប្រជែង​នេះ។អ្នកស្រី Spoolstra បាន​ថ្លែង​ថា៖ «យើង​សង្ឃឹម​ថា ឆ្នាំ​ក្រោយ យើង​នឹង​អាច​បញ្ចូល​កម្មវិធី​សិក្សា​នេះ​ដល់​សិស្ស​របស់​យើង​ទាំងអស់ មិនមែន​សម្រាប់​តែ​សិស្ស​ដែល​ចូលរួម​ការ​ប្រកួតប្រជែង​របស់​អង្គការ First Global‍ នោះ​ទេ‍»។
សារ​របស់​ចន្ធី​ដល់​សិស្ស​ដទៃទៀត​ដែល​ពុំ​មាន​ឱកាស​ដូចជា​នាង​គឺ​ថា៖ «កុំ​ឲ្យ​អស់​សង្ឃឹម​ចំពោះ​កត្តា​គ្រួសារ​ឬ​ពី​កត្តា​ផ្សេងៗ​ដែល​នៅ​ជុំវិញ​គាត់ ដែល​ត្រូវ​គេ​រើសអើង មើលងាយ។ ឲ្យ​គាត់​កុំ​អស់​សង្ឃឹម ឲ្យ​គាត់​តស៊ូ ខំប្រឹង​រៀន​សូត្រ‍»៕
កំណត់​ចំណាំ៖ព័ត៌មាន​លម្អិត​មួយ​ចំនួន​របស់​សិស្ស​មិន​ត្រូវ​បាន​បញ្ចេញ​ដោយសារ​គោលការណ៍​ការពារ​កុមារ​របស់​អង្គការ CFC។
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​កម្ពុជា​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​មនុស្សយន្ត​លំដាប់​ពិភពលោក​នៅ​អាមេរិក
អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​កម្ពុជា​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​មនុស្សយន្ត​លំដាប់​ពិភពលោក​នៅ​អាមេរិក
https://gdb.voanews.com/4BD12C01-D489-445E-A59E-BDAAB13EF3FD_w1023_r1_s.jpg
https://i.ytimg.com/vi/ceNUHzIwbeg/default.jpg
មាន លាភ
https://mean-leap.blogspot.com/2017/07/blog-post.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/07/blog-post.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy