សេចក្តីស្នេហា ប្រៀបដូចជាកិច្ចសន្យារវាងមនុស្សពីរនាក់ ដែលត្រូវប្រើពេលវេលាម្នាក់ៗកន្លះជីវិតសម្រាប់ការរួមរស់នៅជាមួយគ្នា។ អ្នកចង់ដឹងថា ស្នេហារ...
សេចក្តីស្នេហា ប្រៀបដូចជាកិច្ចសន្យារវាងមនុស្សពីរនាក់ ដែលត្រូវប្រើពេលវេលាម្នាក់ៗកន្លះជីវិតសម្រាប់ការរួមរស់នៅជាមួយគ្នា។ អ្នកចង់ដឹងថា ស្នេហារបស់អ្នកជាស្នេហាពិត ឬក្លែងក្លាយនោះ គម្បីឈ្វេងយល់។ បើអ្នកឃើញថា ស្នេហារបស់អ្នកកំពុងស្ថិតនៅចំណុចមិនគាប់បំណងទេ គួររកពេលវេលាដកឃ្លាពីគេបានហើយ។ តើសញ្ញាអ្វីខ្លះ ដែលអាចបញ្ជាក់ថា អ្នកត្រូវតែប្រញាប់ដកខ្លួនចេញឱ្យឆ្ងាយ?
១.មិនបបួលអ្នកដើរកម្សាន្តដូចដែលអ្នកបានជ្រាប់ហើយថា ការបបួលដើរកម្សាន្តដើម្បីបង្កើតអនុស្សាវរីយ៍ ជារឿងមួយដែលសំខាន់ក្នុងការចងចំណងស្នេហាឱ្យស្អិតល្មួត ហើយក៏មិនដែលមានគូស្នេហ៍ណាមួយ ដែលស្រឡាញ់គ្នាហើយ មិនធ្លាប់បានដើរកម្សាន្តបង្កើតអនុស្សាវរីយ៍ជាមួយគ្នានោះទេ។
បើមិនដែលបបួលអ្នកបង្កើតអនុស្សាវរីយ៍ណាមួយទេ ប៉ុន្តែសុខៗគេបែរជាបបួលអ្នកឡើងផ្ទះសំណាក់ ឬឡើងសណ្ឋាគារប្រណីតណាមួយ ដើម្បីសប្បាយខាងផ្លូវកាយទៅវិញនោះឃើញថា អ្នកគួរប្រយ័ត្នប្រយែងខ្លួនឱ្យហើយទៅ ព្រោះនេះ ជាសញ្ញាបង្ហាញឱ្យឃើញថា គេជាព្រាន ដែលចាំឆកឱកាសប៉ុណ្ណោះ។ មនុស្សប្រភេទនេះ គប្បីដកខ្លួនឱ្យឆ្ងាយជាការប្រសើរបំផុត។
ជ
២.នៅមានទំនាក់ទំនងជាមួយស្នេហាចាស់វាមិនមែនជារឿងអ្វីមួយប្លែកឡើយ បើកាលណាបុរសម្នាក់បានបែកបាក់ជាមួយស្នេហាចាស់របស់គ្នាហើយ ប៉ុន្តែពួកគេនៅតែនិយាយរកគ្នាម្តងមួយកាលនោះ។ ទោះជាយ៉ាងណាចំណុចនេះ វាចាំបាច់ត្រូវតែមានព្រំដែនកំណត់របស់វាដែរ គឺមិនធ្វើអ្វីដែលហួសហេតុ រហូតអ្នកកើតការសង្ស័យដូចជា ទូរស័ព្ទរកគ្នាញឹកញាប់ ណាត់គ្នាដើរលេង ជាដើម។ បើឃើញថា គេធ្វើអ្វី
ជ្រុលហួសហេតុ នោះបញ្ជាក់ថា គេនៅតែមានទំនាក់ទំនងជាមួយសង្សារចាស់។ បើកើតមានហេតុការបែបនេះ តើអ្នកគួរនៅសម្ព័ន្ធភាពស្នេហាជាមួយគេធ្វើអ្វីទៀត?
៣.អ្នកមានអារម្មណ៍ថា មិនដូចបំណង
ស្នេហា គឺការដែលមានអារម្មណ៍ពិសេសចំពោះគ្នា ហេតុនេះ បើកាលណាអ្នកបានសេពគប់ជាមួយគេ ហើយមានអារម្មណ៍ថា ខ្លួននៅតែឯកោ និងយល់ថា គេជាមនុស្សដែលមិនអាចជឿទុកចិត្តបានទៀតនោះ បញ្ជាក់ថា គេអ្នកនឹងកើតនូវបញ្ហាមិនស្មោះនឹងស្នេហាហើយ ម្យ៉ាងទៀត គេពិតជាមិនមែនបុរសដែលអ្នកអាចផ្ញើជីវិតបានរហូតដល់ចាស់ស្លាប់រៀងៗខ្លួននោះដែរ។
៤.គេធ្វើឱ្យអ្នកមិនអាចម្ចាស់ការលើខ្លួនឯងបានសេចក្តីស្នេហាមិនមែនជារឿងធ្វើឱ្យអ្នក ត្រូវបំភ្លេចខ្លួនឯងនោះទេ បើទោះបីអ្នកបានព្យាយាមសម្របខ្លួនឱ្យស៊ីគ្នាជាមួយគេ ដើម្បីអាចរួមរស់នៅជាមួយគ្នា ជាគូអនាគតក៏ដោយ។ ដូចនេះ បើគេបានបំផ្លាញអ្វីៗលើអ្នក រហូតលេងស្គាល់ខួនឯង ហើយអ្នកបែរជាយល់ព្រមលះបង់អ្វីៗគ្រប់យ៉ាងដើម្បីគេនោះ គប្បីប្រយ័ត្នប្រយែង ព្រោះនេះមិនមែនជាសេចក្តីស្នេហាពិតប្រាកដនោះទេ សញ្ញានេះ បង្ហាញថា អ្នកជាទាសករស្នេហាយ៉ាងពិតប្រាកដ។៥.ចាំតែសួរគេថា ទៅណា?វាជាសំណួរធម្មតាទូទៅ ប៉ុន្តែអ្នកដឹងទេថា សំណួរនេះ ហាក់មើលទៅអ្នក ហាក់ដូចជាមនុស្សដែលចាញ់ប្រៀបគូស្នេហ៍ណាស់ ព្រោះគេមិនគិតពីអារម្មណ៍របស់អ្នក មិនគិតតម្លៃរបស់អ្នក គេចង់ទៅណាមកណា គេមិនអើពើពីអ្នកឡើយ គេចង់ទៅក៏ទៅ ចង់មកក៏មក តើការគោរពសិទ្ធិគ្នា ស្ថិតនៅត្រង់ណា?៨.គិតរឿងរ៉ាវផ្សេងៗតែម្នាក់ឯងសេចក្តី គឺប្រៀបបីដូចជាភាពភ្លឺថ្លា និង មានតែភាពល្អូកល្អឺន ប៉ុន្តែបើភាគីណាមួយបង្កើតរឿងរ៉ាវគិតតែផលអាក្រក់នោះ ឃើញថា ជាសេក្តីស្នេហាមួយ ដែលមិនបានគិតលើសេចក្តីស្រឡាញ់ឡើយ គឺគេគិតតែផ្ចាញ់ផ្ចាល ឬដើម្បីគេចខ្លួនប៉ុណ្ណោះ។ ត្រូវចងចាំថា មានបុរសមិនតិចនាក់ទេ ដែលបានលង់ខ្លួនស្រឡាញ់ស្ត្រីណាម្នាក់ហើយចង់ដកខ្លួននោះ គេតែងបង្កជម្លោះ ឬចោទប្រកាន់ដើម្បីរំដោះខ្លួនចេញវិញ។៩.មិនដែលឮថា ពាក្យនឹករឮកគេថា សេចក្តីស្រឡាញ់ពិត បើបាត់គ្នាមួយរយៈ ឬឃ្លាតពីគ្នា ម្នាក់ៗ តែងកើតក្តីនឹករឮក ប៉ុន្តែផ្ទុយទៅវិញ បើគេមិនបានខ្វល់ខ្វាយក្នុងរឿងនេះសោះ បញ្ជាក់ថា គេពិតជាមិនមានសេចក្តីស្នេហាស្មោះត្រង់នោះដែរ។ អ្នកត្រូវចេះសង្កេតមើលថា បុរសរបស់អ្នកមានចំណុចនេះដែរ ឬទេ? បើអត់ទេ មានន័យថា អ្នកកំពុងតែស្រឡាញ់មនុស្សម្នាក់ ដែលគេមិនមានបេះដូងជាមួយអ្នកពិតប្រាកដឡើយ។ គេអាចស្រឡាញ់អ្នកគ្រាន់តែជាមនុស្សទី២ ឬទី៣ ប៉ុណ្ណោះ៕