តិចនិច ៨​យ៉ាង បង្កើនមន្តស្នេហ៍លើភាពសិចស៊ីដល់ស្ត្រី

ការពិតស្ត្រីក៏ចេះកើតចិត្តច្រណែនទៅលើស្ត្រីដែលមានភាពសិចស៊ីជាងខ្លួនដែរ តែមិនថ្វីនោះទេ ប្រសិនបើអ្នកចង់ឱ្យភាពសិចស៊ីរបស់ខ្លួន មានលក្ខណៈគួរឱ្យទាក...

ការពិតស្ត្រីក៏ចេះកើតចិត្តច្រណែនទៅលើស្ត្រីដែលមានភាពសិចស៊ីជាងខ្លួនដែរ តែមិនថ្វីនោះទេ ប្រសិនបើអ្នកចង់ឱ្យភាពសិចស៊ីរបស់ខ្លួន មានលក្ខណៈគួរឱ្យទាក់ទាញនោះ សូមអានដំបូន្មានខាងក្រោមនេះ ៖

១- បោះជំហានដើរឱ្យវែងៗជាងមុន
អ្នកមិនចាំបាច់បោះជំហានលឿនពេក ដូចកំពុងដេញអ្វីមួយ ​ឬលបៗដូចបងម្រុងសង្គ្រុបចាប់អ្វីមួយនោះដែរ គ្រាន់តែដកខ្លួនឱ្យត្រង់ កែវភ្នែកសម្លឹងទៅមុខ ឈានឱ្យវែងៗដូចជា ស៊ុភើស្តារដើរនៅលើឆាកកម្រាលព្រំក្រហមទុកជាការស្រេច។


២- ចេះប្រើកែវភ្នែកលេងសើចខ្លះ
ព្រោះបុរសៗចូលចិត្តស្ត្រីមានអារម្មណ៍លេងសើច។ សាកល្បងសម្លឹងកែវភ្នែករបស់នរណាម្នាក់ ក្នុងរយៈពេល ៣​ វិនាទី រួចវាសទៅមើលទីដទៃ ប្រមាណជា ២-៣ ដង ជឿចុះថា នាងជានារីក្នុងក្តីស្រមៃរបស់គេ ហើយគេគឺជាអ្នកដើរចូលមករកអ្នកដោយខ្លួនឯង។


៣- ចូលទៅរាក់ទាក់គេក្នុងលក្ខណៈទន់ភ្លន់
ទោះបីថា ស្ត្រីកំណាញ់ខ្លួនជ្រុលពេកធ្វើឱ្យបុរសមិនសូវចូលចិត្តក្តី តែក៏មិនប្រាកដថា ស្ត្រីដែលបើកចំហអស់ពេកធ្វើឱ្យបុរសគេពេញហឫទ័យនោះដែរ។ ដូច្នេះ ស្ត្រីគួរយល់ពីវិធីសាស្ត្រវាយលុកខ្លះ ដែលវាយលុកដោយទន់ភ្លន់ ដើម្បីឱ្យមានអារម្មណ៍ថា អ្នកជាភាគីបើកឆាកមុន។ វិធីនេះ មិនធ្វើឱ្យនាងមើលឃើញថា នាងទន់ជ្រាយពេក តែផ្ទុយទៅវិញអាចធ្វើឱ្យនាងក្លាយជានារីម្នាក់គួរឱ្យសេពគប់លើសដើម។


៤- ផ្ទុះសំណើចបង្កបរិយាកាសរីករាយ
អ្នកមិនបាច់ធ្វើឫកអៀនប្រៀនរហូតដល់មិនហ៊ានហើបមាត់នោះទេ ព្រោះបុរសចូលចិត្តនៅជាមួយស្ត្រីណា ដែលមានអារម្មណ៍ស្រស់ស្រាយ។ បើទោះពេលខ្លះការលេងសើចជ្រុលបន្តិចក្តី តែនាងអាចប្រើភាពកំប្លុកកំប្លែងលុបបំ​បាត់ ដើម្បីកុំឱ្យគេមានអារម្មណ៍អាម៉ាស់មុខខ្លាំងពេកថា សូម្បីតែការជ្រុលជ្រុសរបស់គេ ក៏អាចធ្វើឱ្យនាងផ្ទុះសំណើចបានដែរ។


៥-ចូលឱ្យបានកៀកខ្លះ
ការបណ្តើរគ្នា ដើរលេង ដែលជាក់ស្តែងពេលខ្លះ នាង និង គេអាចនៅឃ្លាតឆ្ងាយពីគ្នា ព្រោះកន្លែងខ្លះ កៅអីមិនអាចលើកមកជិតគ្នាបានទេ។ ស្ថានភាពបែបនេះ នាងអាចធ្វើជាភាគីទន់ទោរខ្លួនទៅរកគេខ្លះ ដើម្បីឱ្យគេមានអារម្មណ៍គម្លាតរវាងគេ និង នាង បានខិតកៀកចូលគ្នាជាងមុន ក្នុងនោះគួរមានការប៉ះពាល់ដៃគ្នាថើរៗផងដែរ។ កាយវិការប៉ុណ្ណឹងក៏អាចជួយឱ្យគេកើតមានអារម្មណ៍ស្រើបស្រាលជាមួយនឹងភាពសិចស៊ីរបស់នាងភ្លាមមួយរំពេច។


៦- ប្រើទឹកដមសូរសៀង
នាងមិនចាំបាច់ដំឡើងសំឡេងខ្លាំងរហូតដូចក្របួចហៅនរណាម្នាក់នោះទេ ព្រោះត្រឹមតែចេះលើកដាក់សំឡេងឱ្យមានទាបខ្ពស់ក៏អាចអង្រួនបេះដូងបុរសឱ្យខ្ទេចខ្ទាំបានដែរ ព្រោះថា នៅពេលបុរសស្តាប់ឮសំឡេងខ្សាវៗស្អកៗគេនឹងនឹកដល់ពេលមានសិច ធ្វើឱ្យអារម្មណ៍ស្រើបស្រាលជាមួយនឹងភាពសិចស៊ីរបស់នាងដែរ។


៧- ពេលខ្លះ ចេះធ្វើខ្លួនជាដំរីជើងមុខ
គួរចេះធ្វើខ្លួនឈានទៅមុនគេខ្លះ កុំរវល់តែឈ្ងោកមុខដើរត្រុកៗ តាមពីក្រោយគេគ្រប់ពេលវេលាពេក ព្រោះការងើបមុខពើងទ្រូងដើរនាំមុខគេបែបនេះ ធ្វើឱ្យនាងក្លាយជាមនុស្សម្នាក់ពោរពេញដោយទំនុកចិត្ត ហើយលើសពីនេះទៅទៀត ក៏ជាការបង្អួតរាងដ៏ស្រស់ស្អាត ឱ្យបុរសៗដែរដើរតាមពីក្រោយលួចគយគន់ពីភាពសិចស៊ី ដើរគ្រវីត្រគាកតិចៗគួបផ្សំនឹងការបង្ហាញកំភួនជើងស្រឡូនម៉ដ្ឋខៃទៀតនេះ បុរសណាអាចណាពអាចមិនលួចសរសើរនៅក្នុងចិត្ត។


៨-ចេះប្រើកាយវិការបបោសអង្អែលខ្លួនឯងខ្លះ
កាយវិការបបោសអង្អែលខ្លួនឯងនេះ វាជាមេដែកជួយឆក់កែវភ្នែកបុរសៗបានយ៉ាងងាយ។ អាចសាកគិតខ្លួនឯងមើល៍ថា រាងកាយខ្លួនឯងកន្លែងណាដែលសិចស៊ីជាងគេ ក្នុងនោះអាចះអង្អែលពីគល់កទៅរកថ្ពល់ ឬអង្អែលពីថ្ពាល់ចុះមករកដើមទ្រូង តែក៏មិនចាំបាច់ត្រដុសញឹកញាប់ពេកនោះដែរ។ ប៉ុន្តែបើអៀនពេក អាចធ្វើត្រឹមរមូរសក់ប្រមៀលៗក្បែរថ្ពាល់ ឬដើមទ្រូងក៏បាន៕
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: តិចនិច ៨​យ៉ាង បង្កើនមន្តស្នេហ៍លើភាពសិចស៊ីដល់ស្ត្រី
តិចនិច ៨​យ៉ាង បង្កើនមន្តស្នេហ៍លើភាពសិចស៊ីដល់ស្ត្រី
http://pop7days.com/news/1396.jpg
មាន លាភ
https://mean-leap.blogspot.com/2017/06/blog-post_19.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/06/blog-post_19.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy