ជាធម្មតាស្នាមជាំត្រូវបានគេទទួលស្គាល់ថា បណ្តាលមកពីកើតជំងឺថ្លើម ឬការត្រូវនឹងកម្តៅព្រះអាទិត្យ។ ការប៉ះនឹងកម្តៅព្រះអាទិត្យអាចជា...
ជាធម្មតាស្នាមជាំត្រូវបានគេទទួលស្គាល់ថា បណ្តាលមកពីកើតជំងឺថ្លើម ឬការត្រូវនឹងកម្តៅព្រះអាទិត្យ។ ការប៉ះនឹងកម្តៅព្រះអាទិត្យអាចជាមូលហេតុនាំឲ្យមានស្នាមជាំ។ មូលហេតុផ្សេងមួយទៀតដែលបណ្តាលឲ្យជាំគឺ ការខូចមុខងារថ្លើម ឬកង្វះសារធាតុចិញ្ចឹម។ ជាទូទៅស្នាមជាំច្រើនកើតមាននៅលើផ្ទៃមុខ, ក និងដៃរបស់មនុស្ស។ ស្នាមជាំមិនផ្តល់ទុក្ខទោសអ្វីទេ។ វេជ្ជបណ្ឌិតបានណែនាំថា ប្រសិនបើអ្នកមានស្នាមជាំកាន់តែធំឡើងៗ។ យល់ល្អ គួរព្យាបាលស្នាមជាំនេះ ដោយប្រើប្រភេទឱសថធម្មជាតិ។
+ លាបចាហ៊ួយប្រទាលកន្ទុយក្រពើ
ចាហ៊ួយប្រទាលកន្ទុយក្រពើត្រូវបានគេចាត់ទុកថា ជាឱសថព្យាបាលស្នាមជាំដ៏សក្តិសិទ្ធិ។ អ្នកអាចលាបចាហ៊ួយប្រទាលកន្ទុយក្រពើដោយផ្ទាល់លើផ្ទៃមុខ។ ការលាបប្រទាលកន្ទុយក្រពើនេះត្រូវរក្សាវាទុករយៈពេលពី ៤៥-៦០នាទី។ ឱសថនេះគួរតែប្រើឲ្យបាន ២ដងក្នុង១ថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។ ចាហ៊ួយប្រទាលកន្ទុយក្រពើមានដាក់លក់នៅលើទីផ្សារ។
+ ប្រើទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមជាឱសថមួយប្រភេទទៀតសម្រាប់ព្យាបាលស្នាមជាំ។ ត្រូវទាមទារឲ្យលាយទឹកខ្មេះប៉ោមជាមួយនឹងទឹកខ្ទឹមបារាំងស្រស់ រួចលាបលើតំបន់មានស្នាមជាំ។ ត្រូវរក្សាវារយៈពេលយ៉ាងតិចណាស់ ៤៥នាទី។ ឱសថនេះគួរតែប្រើឲ្យបានរយៈពេលយ៉ាងតិច ២ខែ។ ការទទួលទានទឹកខ្មេះប៉ោមជាមួយទឹកក្តៅ ឬទឹកត្រជាក់ក៏អាចជួយកម្ចាត់ស្នាមជាំបានដែរ។ ដើម្បីឆាប់ទទួលបានប្រសិទ្ធិភាព អ្នកគួរទទួលទានវាឲ្យបាន ២ដងក្នុង ១ថ្ងៃរយៈពេលពី ៤-៥សប្តាហ៍។
+ ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាជាឱសថព្យាបាលស្នាមជាំលើផ្ទៃមុខ។ អ្នកអាចលាបទឹកក្រូចឆ្មាលើស្នាមជាំរបស់អ្នក។ ត្រូវរក្សាវាទុករយៈពេល ៣០ទៅ ៤៥នាទី។ ទឹកក្រូចឆ្មាក៏អាចលាបមុនពេលចូលគេងផងដែរ ដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាព។
+ ជូតប្រេងល្ហុង
ប្រេងល្ហុងត្រូវបានគេយកទៅប្រើប្រាស់ដើម្បីព្យាបាលបញ្ហាស្នាមជាំលើផ្ទៃមុខ។ ការជូតប្រេងល្ហុងដោយផ្ទាល់លើស្នាមជាំឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ អាចជួយកម្ចាត់បញ្ហាស្នាមជាំបានយ៉ាងឆាប់រហ័ស។ អ្នកគួរតែប្រើឱសថនេះឲ្យបានយ៉ាងហោចណាស់ ៨ទៅ ១០សប្តាហ៍។
+ ជូតល្ហុងខ្ចី
អ្នកអាចយកល្ហុងខ្ចីត្រជាក់ៗមួយដុំ មកជូតលើស្នាមជាំលើផ្ទៃមុខរយៈពេលពី ២០ទៅ ២៥នាទី។ បន្ទាប់មកត្រូវលាងសម្អាតនឹងទឹក។ ការធ្វើវិធីនេះឲ្យបានទៀងទាត់អាចជួយដោះស្រាយបញ្ហាស្នាមជាំលើផ្ទៃមុខរបស់អ្នកបាន។
+ ប្រើម្សៅរមៀត
ម្សៅរមៀតក៏ត្រូវបានគេយកមកធ្វើជាឱសថដើម្បីព្យាបាលបញ្ហាស្នាមជាំផងដែរ។ អ្នកអាចយកម្សៅរមៀតលាយជាមួយនឹងទឹកដោះគោ។ លាបវាលើផ្ទៃមុខជាប្រចាំ នោះវានឹងផ្តល់ប្រសិទ្ធិភាពខ្ពស់បំផុត។ អ្នកគួរតែចំណាយពេលវេលាព្យាបាលយ៉ាងហោចណាស់ ២-៣សប្តាហ៏ ដើម្បីទទួលបានប្រសិទ្ធិភាព។
+ ប្រើដំឡូងបារាំង
អ្នកអាចប្រើបន្ទះដំឡូងបារាំងបិតលើស្នាមជាំ។ ដំឡូងបារាំងស្រស់កិនរួច ក៏អាចយកមកលាបលើផ្ទៃមុខ ដើម្បីបំបាត់ស្នាមជាំបានដែរ៕