ផ្ទះគួរមានរបងដើម្បីជួយទប់ស្កាត់រារាំងលាភសក្ការៈមិនឱ្យហូរ ចេញទៅក្រៅ ។ ក្នុងករណីប្រសិនបើពុំមានរបងទេនោះ យើងណែនាំឱ្យលោកអ...
ផ្ទះគួរមានរបងដើម្បីជួយទប់ស្កាត់រារាំងលាភសក្ការៈមិនឱ្យហូរ ចេញទៅក្រៅ ។ ក្នុងករណីប្រសិនបើពុំមានរបងទេនោះ យើងណែនាំឱ្យលោកអ្នកប្រើប្រាស់ដើមផ្កាមកតុបតែងរៀបចំបរិវេណទី ធ្លាមុខផ្ទះ ដើម្បីការពារលាភសក្ការៈមិនឱ្យហូរចេញពីក្នុង ផ្ទះទៅក្រៅផ្ទះវិញ ។ ព្រោះប្រសិនបើគ្មានរបងជួយទប់ស្កាត់ទេនោះ លុយកាក់ដែលហូរចូលនឹងជួបហេតុផ្សេងៗរក្សាទុកមិនសូវគង់ ចេះតែជួបករណីនេះនោះ បបេះបបោចហូរចេញគ្រប់ពេលវេលា ។
របងផ្ទះគឺជាអាវក្រោះការពារផ្ទះសម្បែងហើយរបងដែលល្អគួរជារបង មានផ្ទៃណែនមិនប្រហោងនិងគួរមានកម្ពស់មិន លើសពី២,៥០ម៉ែត្រ ព្រោះប្រសិនបើខ្ពស់ជាងនេះចាត់ទុកថា នឹងកើតមានភាពចង្អៀតចង្អល់ដល់អ្នកជិតខាង ភូមិផងរបងជាមួយ កើតមានហេតុជម្លោះក្តីក្តាំញឹកញាប់ ។ ចំណែករបងបន្សល់ទុកនូវប្រហោងច្រើនពេក វានឹងងាយស្រូបយកថាមពលអាក្រក់ ធ្វើឱ្យម្ចាស់ផ្ទះឧស្សាហ៍កើតមានរោគាព្យាធិញឹកញាប់ ។
ជួបបញ្ហារឿងសេដ្ឋកិច្ចផលចំណូលមិនស្មើនឹងការចំណាយ ពិសេសធ្វើឱ្យគេសម្លឹងមើលពីខាងក្រៅឃើញដល់ខាងក្នុង បានសេចក្តីថា មើលពីខាងក្រៅទៅ គឺឃើញអ្វីៗគ្រប់យ៉ាងមានអ្វីខ្លះទុកដាក់នៅត្រង់ណាកន្លែងណាខ្លះ ក៏ឃើញដែរ ដែលទាំងអស់ នេះស្មើនឹងការអូសទាញឱ្យមនុស្សអាក្រក់ប៉ុនប៉ងប្រាថ្នា ។ ប្រសិនបើធ្វើរបងតាន់ទ្វាររបងគួរបន្សល់ទុកប្រហោងឱ្យសមរម្យមិនគួរ ធ្វើឱ្យជិតឈឹងពេកទេ ព្រោះវាស្មើនឹងការរារាំងលាភសក្ការៈដែលត្រូវហូរចូលធ្វើឱ្យ រកចំណូលបានមកដោយតឹងតែង ។ កម្ពស់ទ្វារ របងដែលល្អគួរតែខ្ពស់ហួស ក្បាលត្រឹមតែបន្តិចបន្តួចតែប៉ុណ្ណោះ ។