ភ្នំពេញ ៖ តាមរយៈរឿង “ ព្យុះជីវិតចិត្តអ្នកលេង “ ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ប្រិយមិត្តពិតជាធ្លាប់បានឃើញនូវទេពកោសល្យ ក...
ភ្នំពេញ ៖ តាមរយៈរឿង “ ព្យុះជីវិតចិត្តអ្នកលេង “ ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ប្រិយមិត្តពិតជាធ្លាប់បានឃើញនូវទេពកោសល្យ ក៏ដូចជារូបសម្ផស្សដ៏គួរឱ្យបេតីនៃតារាសម្តែងវ័យក្មេង កញ្ញា សុវណ្ណ ម៉ូនីកា ជាក់ជាពុំខានឡើយ។
ដោយភាពប៉ិនប្រសប់ក្នុងការសម្តែង និងសម្រស់ស្រស់ស្អាតពីធម្មជាតិ បានរុញច្រានឱ្យតារាសម្តែង សុវណ្ណ ម៉ូនីកា បោះជំហានទៅរកភាពជោគជ័យលើវិថីសិល្បៈយ៉ាងឆាប់រហ័ស ដោយប្រឡូកសិល្បៈមិនទាន់១ឆ្នាំផង នាងបានសម្តែងជាច្រើនរឿងក្នុងមានដូចជា រឿង “ ព្យុះជីវិតចិត្តអ្នកលេង” របស់ផលិតកម្មមហាហង្ស រឿង “ កំហឹងអ្នកស្រុក” រឿង “ ខ្សែកPOP7DAYSពេជ្រ “ របស់ផលិតកម្ម រ៉ក់ រឿង “ ស្រទន់មន្តស្នេហ៍” និងរឿង “ កំលោះយំក្រមុំសើច” ។ រីឯ MV វិញ មានបទ “ បូបាច់ “ របស់ផលិតកម្មហង្សមាស ដែលច្រៀងដោយ លោក ដេវីត បទ “ អត់ចេះរាំទេ “ ច្រៀងដោយ លោក ណុប ប៉ាយ៉ារិទ្ធ ……និងបទ “ សង្សារចាស់នៅតែស្រឡាញ់បង” ច្រៀងដោយ កញ្ញា ប៉ាច គឹមមួយ ។ លើសពីនេះទៀតសោត នាងក៏លេចមុខក្នុងស្ពតពាណិជ្ជកម្មរបស់ក្រហ៊ុនធំៗមួយចំនួនដូចជា ស្ពតទឹកផ្លែឈើ Freshy ទឹកផ្លែឈើ DD និង ស្ពតក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Smart ជាដើម ។
បើទោះបី សុវណ្ណ ម៉ូនីកា កំពុងបោះជំហានលើវិថីសិល្បៈប្រកបដោយភាពជោគជ័យបែបនេះក្តី តែរឿងមនោសញ្ចេតនាស្នេហាផ្ទាល់ខ្លួនរបស់នាងវិញ ដោយក្នុងជំនួបជាមួយ Pop7days នាងបានឆ្លើយប្រាប់អ្នកសារព័ត៌មានរបស់យើងថា សព្វថ្ងៃនាងមានអ្នកតាមស្រឡាញ់ច្រើន តែនាងមិនទាន់គិត ព្រោះ មនុស្សឥឡវពិបាកមើល ដែលមិនអាចមើលធ្លុះតាមរយៈសំបកក្រៅ ដូច្នេះ និយាយរួមទៅគឺនាងមិនទាន់ចង់បានសង្សារ ឬកំណាន់ចិត្តអីនោះទេ៕ ដោយ : សក្តា POP7DAYS