មូលហេតុដែលធ្វើឱ្យប្រជាជនចិនមិននិយមប្រកបអាជីពទាំង៨ខាងក្រោមនេះ ក៏ព្រោះពួកគេមានជំនឿថា អាជីពទាំងអស់នោះជារបររកស៊ីលើគំនរទ...
មូលហេតុដែលធ្វើឱ្យប្រជាជនចិនមិននិយមប្រកបអាជីពទាំង៨ខាងក្រោមនេះ ក៏ព្រោះពួកគេមានជំនឿថា អាជីពទាំងអស់នោះជារបររកស៊ីលើគំនរទុក្ខអ្នកដទៃ ប្រសិនបើគ្មានការចាំបាច់មិនគួរធ្វើ បើពុំដូច្នោះទេ ខ្សែជីវិតនឹងជួបសំណាងអាក្រក់ណាមួយមិនខាន ។
១-ស៊ិនសែហុងស៊ុយ៖ ប្រសិនបើគេដឹងថា កូនចៅទៅចាប់អាជីពនេះ សាច់ញាតិគេមិនសូវពេញចិត្តទេ ព្រោះជាអាជីពដែលប្រើអាថ័ន ។ ចិនសែ នឹងណែនាំឱ្យអ្នកដទៃកែសម្រួលអ្វីដែលមិនល្អ ហើយអូសទាញអ្វីដែលល្អមកដាក់ខ្លួន ដោយទង្វើនេះ ស្មើនឹងការប្រឆាំងច្បាប់ ឋានសួគ៌ ដែលកំណត់ទុកថា មនុស្សធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ដូច្នេះអ្នកប្រកបអាជីពជាស៊ិនសែនឹងត្រូវឋានសួគ៌ដាក់ទោស ។
២-ចងការប្រាក់៖ ម្ចាស់បំណុលមុខឈាម ដើម្បីរឹតយកការប្រាក់ទាំងគ្មានក្តីមេត្តា ក៏នឹងត្រូវឋានសួគ៌ដាក់ទោសដូចគ្នា ព្រោះភាពមានបានដែលទទួលបានមកពីក្តីលំបាករបស់អ្នកដែលកំពុងរងទុក្ខព្រួយ ទើបពួកគេទាំងនោះចាំបាច់មកចងការប្រាក់ទោះបីជាដឹងថា ការដែលត្រូវបង់លើសប្រាក់ដើមក៏ដោយចុះ។
៣-មេធាវី៖ នោះក៏ព្រោះមេធាវីដែលដំណើរក្តីឱ្យអ្នកបរិសុទ្ធពិបាកនឹងរកជាងរាវម្ជុលនៅក្នុងបាតសមុទ្រទៅទៀត ។ មេធាវីភាគច្រើន ជាពួកចិត្តជាទេវទត្ត មាត់ជាទេវតា ពួកគេអាចធ្វើពណ៌សទៅជាខ្មៅ ដោយមិនខ្វល់ថា សម្តីពួកគេអាចធ្វើឱ្យមនុស្សជាប់គុកខ្នោះឃ្នាងច្រវ៉ាក់នោះឡើយ ទើបជនជាតិចិនមិនចង់ឱ្យកូនចៅចាប់យកអាជីពនេះ ព្រោះកាន់តែមានចិត្តគំនិតកាន់តែសាហាវទៅតាមនោះដែរ ។
៤-ទីប្រឹក្សា៖ សេដ្ឋីចិនកាលពីយុគ ប៉ាវចិន រៀនមិនបានខ្ពង់ខ្ពស់ តែពួកគេមានប្រាក់ជួលបណ្ឌិតរៀនខ្ពស់ៗមកធ្វើជាទីប្រឹក្សា ដែលជាការពិតពួកទីប្រឹក្សានេះទទួលបានប្រាក់ឈ្នួលក្នុងការប្រឹងគិតពីល្បិចកលដើម្បីជួយរក្សាប្រយោជន៍ឱ្យចៅហ្វាយនាយឱ្យច្រើនបំផុតនោះឯង ។ ពួកទីប្រឹក្សាព្យាយាមសាងបាបកម្ម ២៤ម៉ោងលើ២៤ម៉ោង ទង្វើបែបនេះ បើមិនត្រូវឋានសួគ៌ដាក់ទោសទេពិតជារឿងចម្លែក ។
៥-អ្នកលក់មឈូស៖ ជាការពិតអាជីពនេះមិនបង្កទុក្ខព្រួយដល់នរណាម្នាក់នោះទេ តែប្រសិនបើចង់ឱ្យអាជីពនេះ លក់ដាច់កាន់តែច្រើននោះ ទាល់តែភាវនាឱ្យមានមនុស្សស្លាប់ច្រើន ដូច្នេះអ្នកប្រកបអាជីពលក់មឈូសជាមនុស្សចិត្តមិនស្មោះសមុខរបរបែបនេះឋានសួគ៌ក៏មិនបេតីជាមួយដែរ ។
៦-លក់ស្រានិងថ្នាំញៀន៖ ទោះបីចាប់ត្រឹមកម្រិតបើកតៀមលក់ស្រាថ្នាំក៏មិនគួរធ្វើ ដែរ ព្រោះជនជាតិចិនប្រកាន់ថា ជាវត្ថុដែលមានជាតិពុល អាចបំផ្លាញជីវិតអ្នកដទៃដែលអ្នកលក់ស្មើនឹងឃាតករ ។ លើសពីនេះ ទៅទៀត ស្រួលមិនស្រួលក្រោយពេលដាក់ធ្លាក់ភ្នែកហើយ អាចមើលឃើញ ប្រពន្ធជាបាវសាក់អាចទាត់ធាក់ កាន់តែវីវរថែមទៀត ។ ដូច្នេះអាជីពនេះចាត់ទុកថា ជាការងាររបស់មនុស្សបាប ។
៧-ជួញមនុស្ស៖ ជនជាតិបុរាណចិនប្រៀនប្រដៅថា ទោះបីដល់អត់បាយដាច់ពោះស្លាប់គួរចៀសឱ្យឆ្ងាយពីរបរអ្នកចាប់ក្មេងឃាំងទុកលក់ អ្នកប្រើល្បិចបោកបញ្ឆោតនាំស្រីទៅលក់ ៘ ព្រោះក្រៅពីខ្លួនត្រូវជាប់គុកជាប់ច្រវ៉ាក់ ហើយកូនចៅ៧ជំនាន់នឹងរស់ពុំបានសុខ ត្រូវគេតាមចងអាឃាត ឱ្យក្ររហាម រកស៊ីអ្វីក៏មិនរីកចម្រើន ។