ប្រភពពត៌មានបានចេញផ្សាយឲ្យដឹងថា NASA បានប្រកាសឲ្យពិភពលោកបានដឹង ជុំវិញលទ្ធផលបេសកកម្ម ដែលចំនាយពេលជាង 5 ឆ្នាំកន្លងមកនេះ ពិតជាធ្វើឲ្យមានការភ្...
ប្រភពពត៌មានបានចេញផ្សាយឲ្យដឹងថា NASA បានប្រកាសឲ្យពិភពលោកបានដឹង ជុំវិញលទ្ធផលបេសកកម្ម ដែលចំនាយពេលជាង 5 ឆ្នាំកន្លងមកនេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន គឺមិនដូចការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រឡើយ។ អ្វីដែលជាបញ្ហាធំជាងគេ ដែលបានស្វែករកឃើញនៅពេលនេះគឺថា នៅលើភពព្រហស្បតិ៍ គឺផ្ទុកទៅដោយខ្យល់គួចយក្ស មានទំហំធំជាងភពផែនដីយើងទៅទៀត ហើយវាក៏មិនមែនមានតែមួយនោះដែរ គឺមានច្រើនថែមទៀតផង ដែលអ្នកវិទ្យាសាស្ត្រនៅមិនអាចសិក្សាដឹងថា មូលហេតុអ្វីទើបបង្កើតឲ្យចេញជាខ្យល់គួចដ៏ច្រើនបែបនេះនោះទេ។
ជាងនេះទៅទៀតកម្រិតវាលម៉ាញេទិក នៅលើភពនោះមានកម្រតិខ្លាំងជាងការរំពឹងទុកថែមទៀត ដែលវាខ្លាំងជាងនៅលើផែនដីយើង 1០ដង ដែលជាឧបសគ្គសម្រាប់ការសិក្សាស្រាវជ្រាវលើភពទាំងមូល ស្របពេលភពនោះមានទំហំធំខ្លាំងណាស់ ដូច្នេះ NASA នឹងដកឃ្លា ហើយធ្វើការសិក្សាអំពីភពព្រហស្បតិ៍សារជាថ្មីម្ដងទៀត មុននឹងចាប់ផ្ដើមបេសកកម្មស្រាវជ្រាវបន្ថែម។
ខាងក្រោមជារូបភាពដែលថតបាននៅជិតបំផុតនៃភព Jupiter