មុខងារ Live Photos នេះ ជាមុខងារថ្មីមួយ ដែលយើងឃើញ មានវត្តមាន តាំង iPhone 6s និង iPhone 6s Plus មកម្ល៉េះ ដែលមាន បច្ចេកវិទ្យា 3D Touch ។ មុខងា...
មុខងារ Live Photos នេះ ជាមុខងារថ្មីមួយ ដែលយើងឃើញ មានវត្តមាន តាំង iPhone 6s និង iPhone 6s Plus មកម្ល៉េះ ដែលមាន បច្ចេកវិទ្យា 3D Touch ។ មុខងារនេះ អាចឲ្យអ្នក ថតជា រូបភាពមាន ចលនា បានត្រឹម រយៈពេល 1.5 វិនាទី ប៉ុណ្ណោះ ដោយនៅ ពេលចង់ បើកមើល រូបទាំងនោះ អ្នកគ្រាន់តែ សង្កត់លើ វានឹងមាន ចលនាភ្លាម។

បន្ថែម ដោយសាររូបភាពនេះ វាចូលជា file .MOV ដូច្នេះហើយ វាមានទំហំធំ ជាងរូបថតធម្មតា 2 ដងឯណោះ ហើយតាម មើលទៅ វាមិនមាន អ្វីសំខាន់ ណាស់ណាទេ ដូចនេះ បើសិនជា អ្នកចង់ទុក រូបភាព នោះទៀត អ្នកអាចធ្វើ ការបំលែងវា ទៅជា រូបធម្មតាបាន។ យើងនឹង ណែនាំ ពីរបៀប បំលែងនៅ ខាងក្រោម។

អ្នកត្រូវចូលទៅកាន់រូបភាព Live Photos នោះ បន្ទាប់ចុច លើពាក្យ Edit បន្ទាប់ចុចលើ សញ្ញាពណ៌ខៀវ នៅផ្នែក ខាងលើ ជ្រុងខាងឆ្វេង អោយទៅជា ពណ៌ស វិញ បន្ទាប់ចុច ពាក្យ Done នៅផ្នែក ខាងក្រោម ជ្រុងស្តាំ វានឹង Save បន្ទាប់អ្នក នឹងឃើញរូបភាព ដែលបាន Save នោះទៅជា រូបភាព ធម្មតាវិញ
បញ្ជាក់: មុខងារនេះ មានតែ នៅលើ iPhone 6s, iPhone 6s Plus, iPhone 7 និង iPhone 7 Plus ប៉ុណ្ណោះ!
មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ជំនាន់ iPhone ដែលមានមុខងារ Live Photos នេះ ដែលចង់ បំលែង Live Photos ទៅជា រូបភាព ធម្មតា អ្នកអាច អនុវត្តន៍ ដូចអ្វីដែល យើងបាន រៀបរាប់ ខាងលើនេះបាន ឬអាចរក្សាទុក ជាចំណេះដឹង សម្រាប់ប្រើការ នៅពេល ត្រូវការ លើកក្រោយ ក៏បានដែរ។