យើងធ្លាប់បានដឹងថា Netflix បានបញ្ចេញគេហទំព័រមួយ ដែលបង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ ទូទៅ អាចធ្វើការតេស្ត ល្បឿនអ៊ីនធើណេត លើកុំព្យូទ័រ និងស្...
យើងធ្លាប់បានដឹងថា Netflix បានបញ្ចេញគេហទំព័រមួយ ដែលបង្កើតឡើង សម្រាប់អ្នកប្រើប្រាស់ ទូទៅ អាចធ្វើការតេស្ត ល្បឿនអ៊ីនធើណេត លើកុំព្យូទ័រ និងស្មាតហ្វូន។ ទើបក្រោយ មក Google ក៏បានបញ្ចេញនូវ គេហទំព័រមួយ ឬហៅថា Tool សម្រាប់ឲ្យអ្នក ប្រើប្រាស់ទូទៅ ដឹងពីល្បឿន គេហទំព័រ ផ្សេងៗបាន។
អ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់គេហទំព័រដែល Google បង្កើតឡើងនោះបាន រួចវាយ គេហទំព័រណាមួយ ដែលអ្នក ចង់ដឹងពីល្បឿន នៅពេល ដែលយើង Visit ម្តងៗ តាមរយៈឧបករណ៍ ស្មាតហ្វូន, ផាប្លេត និងកុំព្យូទ័រ។ បន្ទាប់ពីវាយ គេហទំព័រណាមួយ រួច អ្នកនឹង ឃើញពិន្ទុ ដោយមាន ពិន្ទុពេញ 100 ។ រាល់ពិន្ទុដែលបង្ហាញ នឹងមានពណ៌តាម កម្រិត ដោយពណ៌បៃតង សំដៅលើកម្រិតល្អ, ពណ៌លឿងមធ្យម និងពណ៌ ក្រហម គួរតែធ្វើការ ជួសជុល ឬកែតម្រូវ។ អ្នកអាចអូស ចុះក្រោមដើម្បីស្វែង យល់ ពីពត៌មានលម្អិត ទាក់ទង នឹងពិន្ទុ ដែលបង្ហាញនោះ។
អ្នកអាចសាកល្បងមើលបាន ដើម្បីដឹងពីគេហទំព័រ ណាមួយ ដែលមានដំនើរការ រលូន អាចឲ្យ យើងចូល Visit បានរហ័ស។ ហើយក៏មិនទាន់ មានគេហទំព័រ ណាមួយ ដែលទទួល បានពិន្ទុ ពេញដែរ ប៉ុន្តែឲ្យតែបាន ពិន្ទុពណ៌បៃតង គឺល្អហើយ។