១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ

ការមានជីវិតក្នុងក្ដីសុបិនមិនមែនជារឿងអ្វីដែលត្រូវពិបាកឡើយ វាស្ថិតនៅត្រង់ថា តើប្រិយមិត្តអ្នកអានជ្រើសរើសប្រើជីវិតបែបណា ?  និងមិនថាប្រិយមិត្តអ្...

ការមានជីវិតក្នុងក្ដីសុបិនមិនមែនជារឿងអ្វីដែលត្រូវពិបាកឡើយ វាស្ថិតនៅត្រង់ថា តើប្រិយមិត្តអ្នកអានជ្រើសរើសប្រើជីវិតបែបណានិងមិនថាប្រិយមិត្តអ្នកអានជ្រើសរើសវិធីណាទេ ក៏ប្រិយមិត្តអ្នកអានអាចព្រមទទួលយកវាបានទាំងអស់។ អត្ថន័យនៃជីវិតក្នុងក្ដីសុបិនគឺ ជីវិតដែលប្រិយមិត្តអ្នកអានត្រូវការ  បានជួយសង្គ្រោះអ្នកដទៃ បានធ្វើអ្វីៗច្រើនយ៉ាង បានរួមរស់ជាមួយមនុស្សដែលប្រិយមិត្តអ្នកស្រឡាញ់ និងប្រិយមិត្តអ្នកអានក៏មានសេចក្ដីសុខជាមួយនឹងវា។ ថ្ងៃនេះផងដែរ គេហទំព័រ គោលគំនិតល្អដើម្បីជីវិត នឹងនាំយកវិធីល្អៗ ១២យ៉ាង ដែលអាចញ៉ាំងប្រិយមិត្តអ្នកអានមានជីវិតក្នុងក្ដីសុបិន បានអានកំសាន្តលេងទុកជាចំណេះដឹងក្នុងជីវិត ដូចខាងក្រោម៖


១) និយាមអត្ថន័យនៃជីវិតដ៏ល្អ

ជាដំបូងគឺ ការសួរខ្លួនអ្នកផ្ទាល់ថា តើអ្នកត្រូវការឲ្យជីវិតអ្នកប្រព្រឹត្តទៅជាបែបណា តើអ្នកណាមួយដែលអ្នកនឹងចង់ឲ្យគេជាកម្លាំងបណ្ដាលចិត្ត។ សូមឆ្លើយសំនួរ២នេះប្រកបទៅដោយភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង។

២) កំចាត់រឿងដែលមិនចាំបាច់ចេញ

ក្រោយពីឆ្លើយសំនួរឲ្យខ្លួនឯងរួចហើយ អ្នកត្រូវលែងចោលនូវរឿងជាច្រើនក្នុងជីវិត ដែលវាធ្វើឲ្យអ្នកមានការរាំងស្ទះ មិនអាចឈានទៅដល់ជីវិតក្នុងក្ដីសុបិននោះបាន ដូចជា អ្នកជិតខាង គំនិត និងតម្លៃនិយម ហេតុការណ៍ផ្សេងៗ និងលក្ខណៈនិស្ស័យរបស់អ្នក។

៣) រកផ្លូវដ៏ល្អបំផុតដល់ខ្លួនឯង

ក្រោយពីនោះ អ្នកត្រូវសាកល្បងម្ដងខុស ម្ដងត្រូវក្នុងវិធីសាស្ត្រជាច្រើន ដើម្បីស្វែងរករឿងដែលច្បាស់បំផុត ហើយខ្លួនអ្នកផ្ទាល់ដែលដឹងច្បាស់បំផុត ទោះបីថា ផ្លូវនោះនឹងមានការលំបាកបំផុតក៏ដោយ ក៏អ្នកត្រូវតែអត់ធន់ធ្វើវាដែរ។

៤) សាងលក្ខណៈនិស្ស័យថ្មីឲ្យខ្លួនឯង

ដូចជាហាត់ប្រាណ ការហ្វឹកហាត់អង្គុយធ្វើសមាធិ ទទួលទានអាហារដែលមានជីវជាតិដើម្បីសុខភាព និងព្យាយាមភ្ញាក់ពីព្រឹកព្រហាម។ ការធ្វើដូច្នេះ អាចនឹងមានការលំបាក និងចម្លែកបន្តិចមែនសម្រាប់អ្នក ប៉ុន្តែបើសិនអ្នកឆ្លងផុតវាទៅបាន អ្នកអាចនឹងជួបប្រទះវត្ថុដែលជីវិតអ្នកតាមស្វែងរកពិតមែន។

៥) តាមស្វែងរកវត្ថុដែលអ្នកស្រឡាញ់

មិនថានោះជាអ្វីទេ វត្ថុនោះនឹងជួយធ្វើឲ្យអ្នកមានកម្លាំងបណ្ដាលចិត្ត មានគោលបំណង និងមានសេចក្ដីសុខ ដែលបានដំណើរការជីវិតថ្មីមួយនេះតទៅទៀត។

៦) ធ្វើកិច្ចការរបស់អ្នកឲ្យល្អបំផុតតាមដែលអាចធ្វើបាន

មិនថាកិច្ចការអ្នកនឹងទៅជាបែបណាទេ អ្នកត្រូវព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យកិច្ចការចេញមកល្អបំផុត ដូចជា បង្កើនទស្សនៈក្នុងផ្នែកនីមួយឲ្យខ្លួនឯងសិក្សា និងផ្ដល់ការយកចិត្តទុកចំពោះកិច្ចការនោះច្រើនឡើង។

៧) រៀបចំកាលវិភាគក្នុងការធ្វើកិច្ចការល្អៗ

បើសិនអ្នករៀបចំរឿងពេលវេលាឲ្យកិច្ចការយ៉ាងល្អ និងរៀបរយ អ្នកនឹងបានប្រើពេលវេលាចំណែកដែលសេសសល់ឲ្យដល់រឿងដែលអ្នកស្រឡាញ់ និងជីវិតដែលអ្នកស្រឡាញ់បាន។

៨) ទេសចរណ៍ញឹកញាប់

យ៉ាងតិចណាស់ក៏មួយឆ្នាំ ១ទៅ២ដងដែរ។ ការដើរទេសចរណ៍នឹងជួយឲ្យអ្នកបំភ្លេចបញ្ហាគ្រប់យ៉ាង ក្រៅពីនោះ វាក៏បានធ្វើឲ្យអ្នកបានរៀនដឹងអំពីរឿងថ្មីៗ និងវប្បធម៌ថ្មីៗ ធ្វើឲ្យជីវិតអ្នកមានពន្លឺភ្លឺស្វាងច្រើនឡើង និងមិនគួរឲ្យធុញទ្រាន់តទៅទៀត។

៩) រកការងារអត្ថិភាពធ្វើ

រកវត្ថុដែលអ្នកស្រឡាញ់ និងមានសេចក្ដីសុខជាមួយវា ប្រើពេលវេលាជាមួយរឿងនោះច្រើនឡើង ធ្វើឲ្យជីវិតអ្នកមានន័យច្រើនឡើង។

១០) ចេះរៀនគ្រប់ពេលវេលា

កុំភ្លេចដែលនឹងបានរៀនដឹងរឿងរ៉ាវ និងវត្ថុថ្មីៗ មិនថាអ្នកជាអ្នកណា មកពីណាទេ អ្នករមែងត្រូវមានរឿងថ្មីៗឲ្យចេះរៀនគ្រប់ពេលវេលាហ្នឹងឯង។

១១) បើកចិត្តទទួលរឿងថ្មី

ដូចជាប្រការខាងលើនេះដែរ គឺអ្នកត្រូវក្លាហាន ដែលនឹងបើកចិត្តទទួលយកវត្ថុដែលប្លែកថ្មី ដែលអ្នកមិនធ្លាប់ជួបឃើញមកពីមុនមក ដើម្បីឲ្យមានបទពិសោធដែលគួរឲ្យចងចាំទុកក្នុងខួរក្បាល។ 

១២) ការឲ្យ និងការអរគុណ

ការឲ្យជាវិធីសាស្ត្រទំនាក់ទំនងដ៏ល្អបំផុត និងឲ្យតាមដែលអាចធ្វើទៅបាន មិនថានឹងឲ្យលុយកាក់ ពាក្យណែនាំ ការជួយសង្គ្រោះតាមកម្លាំង ហើយអរគុណពេលមានអ្នកណាធ្វើរឿងល្អៗដល់អ្នកតបស្នង។ គ្រាន់តែ២ប្រការនេះ ក៏អាចធ្វើឲ្យជីវិតអ្នកមានសេចក្ដីសុខណាស់បាត់ទៅហើយ។

ប្រិយមិត្តអ្នកអានឃើញទេថា ការសាងជីវិតក្នុងឧត្តមគតិ អាចត្រូវប្រើពេលវេលា តែវាអាចទៅរួចជានិច្ច បើចិត្តយើងត្រូវការ គ្រាន់តែមានភាពអត់ធ្មត់ស៊ូទ្រាំ និងមានជំនឿមុតមាំ ថ្ងៃណាមួយ ជីវិតក្នុងសុបិននឹងក្លាយជាការពិត៕

ប្រភព៖ lifehack
loading...
Name

ការអប់រំ ចំណេះដឹង ជំនឿផ្សេងៗ តារា&កម្សាន្ត បច្ចេកវិទ្យា បន្លែនិងផ្លែឈើ ប្រលោមលោក យុវ័យ&ស្នេហា វិទ្យាសាស្ត្រ សុខភាព សុខភាពសិច សេដ្ឋកិច្ច សោភ័ណភាពនិងសម្រស់ ហុង​ស៊ុយ​
false
ltr
item
មាន លាភ: ១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ
១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBuMTNfvyZUpIbi3GlquOALz-LyrdMXb2GM19lNZVEUqBxxjuFX4rFLI7X3tADpza-JfE5zzCVMsW9TvQ10zuSHexfwmtw7OqAdUC5L6FHuYxa2YPSe_0azmWUlP7ggFEQ_RbkYTEmA8/s640/%25E1%259F%25A1%25E1%259F%25A2%25E1%259E%259C%25E1%259E%25B7%25E1%259E%2592%25E1%259E%25B8%25E1%259E%259F%25E1%259E%25B6%25E1%259E%259F%25E1%259F%2592%25E1%259E%258F%25E1%259F%2592%25E1%259E%259A.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBuMTNfvyZUpIbi3GlquOALz-LyrdMXb2GM19lNZVEUqBxxjuFX4rFLI7X3tADpza-JfE5zzCVMsW9TvQ10zuSHexfwmtw7OqAdUC5L6FHuYxa2YPSe_0azmWUlP7ggFEQ_RbkYTEmA8/s72-c/%25E1%259F%25A1%25E1%259F%25A2%25E1%259E%259C%25E1%259E%25B7%25E1%259E%2592%25E1%259E%25B8%25E1%259E%259F%25E1%259E%25B6%25E1%259E%259F%25E1%259F%2592%25E1%259E%258F%25E1%259F%2592%25E1%259E%259A.jpg
មាន លាភ
https://mean-leap.blogspot.com/2017/07/blog-post_21.html
https://mean-leap.blogspot.com/
http://mean-leap.blogspot.com/
http://mean-leap.blogspot.com/2017/07/blog-post_21.html
true
5232932456208547587
UTF-8
Not found any posts មើលច្រើនទៀត ចុចអានបន្ត Reply Cancel reply Delete By Home PAGES ទំព័រ View All អត្ថបទគួរអាន ប្រភេទអត្ថបទ ARCHIVE ស្វែងរក ALL ទំព័រ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec មុននេះបន្តិច 1 នាទីមុន $$1$$ 1 នាទីមុន មួយម៉ោងមុន $$1$$ ម៉ោងមុន ម្សិលមិុញ $$1$$ ថ្ងៃមុន $$1$$ មួយសប្តាហ៌មុន ជាង៥សប្តាហ៌ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy