គូឆាយ អាចយកទៅធ្វើជាអាហារជាច្រើនប្រភេទ ដូចជា ឆាគូឆាយ ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម ។ នៅតាមបណ្ដោយនៃស...
គូឆាយ អាចយកទៅធ្វើជាអាហារជាច្រើនប្រភេទ ដូចជា ឆាគូឆាយ ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម ។ នៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់ របស់គូឆាយសំបូរទៅដោយកាល់ស្យូម និងស្វូសហ្វ័រ ដែលជាសារធាតុសំខាន់មួយផលិត និងជួសជុលឆ្អឹងនៅតាមរាងកាយ ។ វាក៏សម្បូរទៅដោយវីតាមីនB វីតាមីនC និងធាតុដែកដ៏មានប្រយោជន៍ផងដែរ ។ ជាពិសេសវា មានលក្ខណៈសំខាន់ ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីនA គឺសារធាតុបេតាខេរ៉ូទីន ដែលគេមានជំនឿថា អាចការពារជំងឺមហារីកបាន ។
ចំណែកផ្កាគូឆាយវិញ ក្រៅពីសំបូរទៅដោយ កាបូហាយដ្រេត វាក៏មានសារធាតុដទៃ មិនចាញ់ស្លឹកវាឡើយ ដូចជា បេតាខេរ៉ូទីន វីតាមីនB1 ធាតុដែក និងហ្វូសហ្វ័រ ។ អ្វីដែលសំខាន់បំផុត គឺវាមានចំណែកសំខាន់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ ព្រោះវាមានកាកសរសៃអាហារច្រើន ជួយឲ្យការរំលាយ និងការបន្ទោរបង់ប្រព្រឹត្តទៅស្រួល និងជួយកាត់បន្ថយការទល់លាមក ព្រមទាំងកម្ចាត់សារធាតុពុលចេញពីរាងកាយ ដែលជាហេតុធ្វើឲ្យយើងមានសុខភាពល្អ មានស្បែកស្អាត និងគេចផុតពីជំងឺមហារីកពោះវៀនធំទៀតផង ៕